មុខកើតមុន ជាបញ្ហាកង្វល់របស់មនុស្សគ្រប់ៗ រូប។ ជាពិសេស  សំរាប់មិត្តនារី តែងតែចង់បានមុខស ភ្លឺរលោង គ្មានមុន។ ប៉ុន្តែ សូមកុំបារម្ភ ខាងក្រោមនេះ   ជាវិធីសាស្រ្ត   ព្យាបាលមុខកើតមុន ដ៏មានប្រសិទ្ធិ ដោយធម្មជាតិ។

/

១/ សូដា និង ទឹក៖ យកទឹក និង ទឹកសូដា លាយចូលគ្នាក្នុងបរិមាណមួយឱ្យស្មើគ្នា ៥០+៥០គូរឱ្យសព្វ រួចលាយលើស្បែកមុខ ត្រង់កន្លែងកើតមុន ទុករយៈពេល ១០នាទី ទៅ ១៥នាទី។

២/ ក្រូចឆ្មារ៖ យកក្រូចឆ្មារមួយ ពុះពីរ បន្ទាប់មក យកវាមកជូត លើមុនរបស់អ្នកថ្មមៗ  តិចៗនៅពេលវាមាន សភាពឈឺ ឬ ក្រហាយតិចៗ មានន័យថា  វាកំពុងធ្វើដំណើរការ  ព្យាបាលមុនរួចហើយ ត្រូវប្រញាប់លាងសំអាតមុខចេញ ទុកយូរពេកអាចធ្វើឱ្យស្បែករបស់អ្នក ខូច៕