ភ្នំពេញ ៖ ស្របពេលដែលពិធីបុណ្យប្រពៃណីខ្មែរឈាងចូលមកដល់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែពិធីការនី កែវ ផល្លីកា កំពុងតែជួបទុក្ខធំ ព្រោះម្តាយជាទីស្រលាញ់ទទួលមរណភាព ។
បើយោងតាមការបង្ហោះរបស់ពិធីការនីប្រចាំស្ថានីយ៍ទូរទស្សន៍បានលើកឡើងថា រយះពេល ៦៦ឆ្នាំ ហើយដែលម៉ាក់ហត់នឿយ ពេលនេះសុំម៉ាក់សម្រាកអោយបានសុខស្រួលណា កុំបារម្ភពីកូនចៅ ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews

គួរបញ្ជាក់ឲ្យដឹងថា ម្តាយរបស់ កែវ ផល្លីកា បានទទួលមរណភាព ដោយជម្ងឺរោគាពាធ កាលពីវេលាម៉ោង ១ និង៥០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៨ ៕

ដោយ ៖ គន្ធា