កំសាន្ត ៖ នៅថ្ងៃទី ២៨ ខែវិឆ្ឆិកា ឆ្នាំ ២០១៨ លោក Nine Naphat បានចូលរួមកម្មវិធីមួយ ព្រមទាំងបានផ្តល់កិច្ចសម្ភាស៍ជាមួយអ្នកកាសែតអំពីទំនាក់ទំនងរបស់លោក ជាមួយនិងតារាសម្តែងស្រីនាង Baifern Pimchanok ។

តារាសម្តែងវ័យ ២២ ឆ្នាំរូបនេះបានថ្លែងថា ខ្ញុំមិនដឹងថាហេតុអ្វីបានជានៅពេលដែល Baifern បែកគ្នាជាមួយ Top Jaron ស្របពេលជាមួយគ្នាដែលខ្សែភាពយន្តខ្នាតធំរបស់ខ្ញុំចាប់ផ្តើមថតនោះទេ។ ហើយព័ត៌មានក៏ពាក់ព័ន្ធជាមួយនិងខ្ញុំដែរ ជាការពិតណាស់ខ្ញុំនិងនាងគឺជាមិត្តនឹងគ្នាប៉ុណ្ណោះ គ្មានអ្វីលើសពីនឹងពិតមែន ។ Nine Naphat បន្ថែមទៀតថា គាត់បានស្គាល់ Baifern នៅកន្លែងថត និងនៅក្នុងទូរទស្សន៍ ។ ចំនែកឯរឿងព័ត៌មានដែលតារាស្រីរូបនេះបែកគ្នាជាមួយសង្សារ លោក Nine ក៏បានបង្អាប់គ្នាលេងធម្មតា ព្រោះទំនាក់ទំនងរបស់ពួកគេមិនមានអ្វីលើសពីមិត្តនោះទេ ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate