ស្ទើរតែមិនគួរអោយជឿ ៖ ដោយខ្លាចរអារ ក្នុងការក្លាយខ្លួនជាចំណីរបស់សត្វក្រពើ បុរសម្នាក់បានសម្ងំលាក់ខ្លួនដល់ទៅ ២ សប្តាហ៍នៅលើកូនកោះមួយក្នុងប្រទេសអូស្រា្តលី នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ស្កាយ។

គួររំឭកផងដែរថា បុរសដែលជាជនរងគ្រោះ និងជាភ្ញៀវទេសចរផងនោះមានឈ្មោះថា Ryanត្រូវបានគេនាំខ្លួនទៅកោះ Governor Island ដោយសារទូកទេសចរណ៍មួយគ្រឿង និង មានបំណងធ្វើដំណើរមកកាន់ដីគោកវិញ ដោយជិះទូកកៃយ៉ាក់ ចម្ងាយជាង ៤គ.ម គោលបំណងដើម្បីធ្វើដំណើរលេងតាមផ្ទៃទឹក តែដឹងអីថា អោយតែរាល់ពេលដែលគាត់បម្រុងនឹងចេញពីកោះមួយនោះ ស្រាប់តែមានក្រពើកំណាច ប្រវែងជាង ៦ ម៉ែត្រមួយក្បាល បានបង្ហាញខ្លួនឡើង និងរង់ចាំតែមើលគាត់តែប៉ុណ្ណោះ ថាតើវាអាចវាយប្រហារបានពេលណាអោយពិតប្រាកដ។
ដោយមានការខ្លាចរអារ ក្នុងការក្លាយខ្លួនជាចំណី សត្វកំណាច ប្រភេទនេះហើយ លោកRyan ក៏បានសម្ងំលាក់ខ្លួននៅទីនេះ ដល់ទៅ ២ សប្តាហ៍ដោយការទទួលទានអាហារនិងទឹកក៏ត្រូវបានថមថយផងដែរ។

ដោយឡែក រយៈពេលពីរសប្តាហ៍ក្រោយ លោក Ryan ត្រូវបានបុរសម្នាក់ឈ្មោះ Don Macle-od ខណៈគាត់បានធ្វើដំណើរមកកាន់កោះមួយនេះ បន្ទាប់ពីបានឃើញសញ្ញាចំណាំងផ្លាត ថាមានមនុស្សត្រូវការជំនួយ។ ជាលទ្ធផល ជនរងគ្រោះ ដែលត្រូវបានជាប់គាំងដល់ទៅ ២ អាទិត្យពេញនោះ ត្រូវបានគេជួយសង្គ្រោះ និងនាំយកមកកាន់ដីគោលវិញ៕
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- វីដេអូកំប្លែង កំពូលសព្វាវុធប្រល័យលោក មានឥទ្ធិពលបំផុត តែដឹងអីថា..... ហេ ហេ ហេ- ចម្លែកៗ ៖ គ្រាន់តែនាំចូលត្រី ៧ ក្បាលដោយចិត្តឯងសោះ ប្រឈមនឹង ការដេកទ្រុងដល់ទៅ ៥ ឆ្នាំ- ផ្អើលទស្សនា ពីជុំវិញពិភពលោក វីដេអូគ្រោះថ្នាក់បំផុត ខ្វះមួយជំហានស្លាប់
ដោយ ៖ ពិសីប្រភព ៖ ស្កាយ