បើតាមប្រភពសារព័ត៌មាន Yourheath ដែលបានចេញផ្សាយកាលពីម្សិលមិញ បានអោយដឹងថា មាននារីម្នាក់ដែលមានសម្រស់ស្រស់ស្អាត តែឥលូវនាងបែរជាមានរូបរាងដូចជាបុរសពេញលក្ខណៈទៅវិញ។
លើសពីនេះទៅទៀត បើយោងតាមសម្តី ក៏ដូចជាយុវវ័យមួយចំនួនដែលបានលេងប្រព័ន្ធទំនាក់ទំនងសង្គម Facebook បានអោយដឹងថា ពួកគេតែងតែធ្វើការតាមដាន ក៏ដូចជាលើកទឹកចិត្តនារីម្នាក់ ដែលមានឈ្មោះថា កញ្ញា Elaine Lye ដែលរូបនាងផ្ទាល់គឺជា ម្ចាស់ក្លឹបហាត់ប្រាណមួយកន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី។

អ្វីដែលជារឿងដែលគួរអោយចាប់អារម្មណ៍ ហើយប្លែកនោះគឺថា ដើមឡើយនាង Lye មានរូបរាងជានារី ដែលមើលទៅគួរអោយទាក់ទាញ ពោល គឺមានកំពស់ 1,5 ម៉ែត្រ និង ទម្ងន់ជាង 42 គីឡូក្រាម តែក្រោយមក ខណៈពេលដែលនាងបានក្លាយទៅជាម្ចាស់ក្លឹបហាត់ប្រាណនោះ នាង ក៏បានប្រែក្លាយរូបរាងដែលមានទៅដូចជាមនុស្សប្រុសទៅវិញ ពោលគឺ មានទម្ងន់ដល់ទៅ 62 គីឡូក្រាម ក្នុងរយៈពេលតែ 2 ឆ្នាំប៉ុណ្ណោះ។
រូបភាព កាលដែលនាង Lye នៅពីក្មេង
លើសពីនេះទៅទៀត ក្រោយពីផ្តល់កិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មាន The New Paper នាងLye បាននិយាយបញ្ជាក់បន្ថែមផងដែរថា ៖ ស្របពេលដែលនាងបានធ្វើបែបនេះ ពោលគឺបានធ្វើអោយរូបរាងរបស់នាងពីមនុស្សស្រី ហើយបែរមើលទៅហាក់ដូចជាមនុស្សប្រុសពិតៗនោះ គឺនាងធ្វើវាទៅបានដោយសេចក្តីពេញចិត្ត និង នាងចង់បាននូវសុខភាពល្អ ជាជាងមានសម្រស់ស្រស់ស្អាតនិងមិនមានសុខភាពល្អនោះទេ។

គួរបញ្ជាក់ផងដែរថា ស្របពេលដែលនាងធ្វើវាទៅបាន ដោយទទួលបាននូវរូបរាងជាបុរសមានមាឌធំ និ ង មានសាច់ដុំផងនោះ នាង Lye និយាយថា ៖ សូម្បីតែសម្លេងរបស់នាង ក៏បានចាប់ផ្តើមរាងបែកសំឡេងផងដែរ។ ទន្ទឹមនិងពេលនេះដែរ បើយោងតាមសម្តីរបស់នាងជាចុងក្រោយ ពេលផ្តល់កិច្ចសម្ភាសន៍នោះ នាងបានបញ្ជាក់ថា ទោះបីជានាងមានរូបរាងជាបុរសក៏ពិតមែន តែនាងនៅតែមានបេះដូងជានារីដដែល៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Yourhealth