ស្ទើរតែមិនគួរអោយជឿ ៖ សារព័ត៌មានចម្លែកបរទេស     ដឹមីរ័រ​  កាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា​      លោក​  Macabre  Mark  ត្រូវបានគេពណ៌នាអោយដឹងថា ជាភ្ញៀវទេសចរផ្នូរខ្មោច មានតែមួយគត់ និងចម្លែកបំផុតលើសកលលោក។

width=441

ជាការពិត លោក Macabre Mark បានចំណាយប្រាក់ច្រើនជាង  ៨  ម៉ឺនដុល្លារក្នុងការធ្វើដំណើរអោយដល់បណ្តាផ្នូរខ្មោចតារាល្បីមកពីទូទាំងពិភពលោក ខណៈពេលដែលមកទល់នឹងបច្ចុប្បន្ននេះ គាត់បានធ្វើដំណើរដល់ផ្នូរខ្មោចតារាល្បីជាង  ២០០  នាក់ហើយ  ដោយនៅក្នុងនោះរួមមានដូចជា ផ្នូរខ្មោច Bruce Lee នៅក្រុង Seattle  សហរដ្ឋអាមេរិកជាដើម

width=431

លោក Macabre Mark  វ័យ  ៤៨ ឆ្នាំ  បានផ្តល់ជាកិច្ចសម្ភាសន៍អោយដឹងថា  ប្រវត្តិនៃការសិក្សារបស់លោក មិនសូវជាល្អណាស់ណានោះទេ  ដូច្នេះហើយ  ករណីធ្វើដំណើរកំសាន្តបែបទេសចរណ៍មួយនេះ អាចអោយលោកយល់ដឹងច្រើន ពោលគឺ លោកអាចរៀនពីគ្រប់មជ្ឈដ្ឋាន និងគ្រប់ទីកន្លែងទាំងអស់ដែលលោកបានទៅដល់។

width=441

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះលោក Macabre បានធ្វើដំណើរមានរយៈចម្ងាយដល់ទៅរាប់ពាន់ ម៉ាយន៍ (Miles) ដោយនៅក្នុងនោះបានឆ្លងកាត់ទ្វីបទាំង ៦ ដោយនៅក្នុងនោះលោកបានទៅដល់ផ្នូរសព  Leon Trotsky  នៅក្រុងម៉ិចសិក ផ្នូរសព John F Kennedyនៅរដ្ឋ Virginia សហរដ្ឋអាមេរិកក៏ដូចជាអ្នកនយោបាយដ៏មានឥទ្ធិពលកាលពីអតីតរបស់សាធារណៈរដ្ឋឆែក   Alexander  Dubcek  មានទីតាំងស្ថិតនៅក្នុងក្រុង Prague ជាដើម  ។   ខាងក្រោមនេះ   គឺជាបញ្ជីឈ្មោះកំពូលមនុស្សល្បីឈ្មោះ  ទាំង ២៥ នាក់ ដែលលោក Macabre បានទៅដល់ ៖

width=430

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗផ្សេងទៀតមាននៅខាងក្រោម ៖

- បះសក់ គ្រួសារមិនញញើតស្លាប់ រស់នៅជាមួយខ្លាកំណាចធំៗ ដល់ទៅ ៧ ក្បាល (មានវីដេអូ)

- បេក្ខភាព បុរសមានគីឡូធ្ងន់បំផុតលើលោក សម្រក់ទម្ងន់បានជាង ៣០០ គ.ក រកស្នេហឃើញ តាមហ្វេសប៊ុក

- ផ្អើលមើលវីដេអូ  គ្រោះថា្នក់ព្រឺក្បាល   រថយន្តទំនើប  Lamborghini បុកដាច់ខ្លួន មួយកំណាត់

- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ

- ឆោឡោ ពេញមួយយន្តហោះ ខណៈប្រទះ ឃើញពស់មួយក្បាល

- តោះទៅមើល បណ្តារូបភាព រណ្តៅស្រុត ដ៏គួរអោយរន្ធត់បំផុត មកពីជុំវិញ ពិភពលោក- វីដេអូកំប្លែង កំពូលបងធំ ក្នុងពិភពគុណ មានប្រតិកម្ម ពេលកំពុងចាក់សាក់ ហេ ហេ ហេ...- ឌឺ ៩ វីដេអូកំប្លែង នៅពេលបុរសនិនចា លេងវាយកូនហ្គោល ម៉េចវិញ ហេ ហេ ហេ...

* ព័ត៌មានកំសាន្តចាប់អារម្មណ៍ផ្សេងទៀត សូមចុចនៅទីនេះ

ដោយ ៖ រិទ្ធីប្រភព ៖ ដឹមីរ័រ