កាលពីសប្ដាហ៍មុន David Beckham បានក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍របស់ សាធារណជន ដោយសារតែមានពាក្យចចាមអារ៉ាមដែលនិយាយថា កំពូលកីឡាករបាល់ទាត់ រូបនេះ មានស្រី។

/

ស្ដ្រីដែលត្រូវបានគេជឿថាជាស្រីកំណាន់របស់ David Beckham  គឺនាង Katherine Jenkins ។ ព័ត៌មានខាងលើនេះ បានធ្វើអោយ Victoria​ ភរិយារបស់ David Beckham មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។ ប៉ុន្ដែក្រោយមក Katherine Jenkins ក៏បានធ្វើការបដិសេធបញ្ហានេះ។

/

ប្រភពព័ត៌មានមួយបាននិយាយថា ៖ Victoria យល់ពីមូលហេតុដែល Katherine Jenkins នាង បដិសេធពាក្យចចាមអារ៉ាមនេះ។ Victoria និង David Beckham បានឆ្លងកាត់បញ្ហាលំបាកជាច្រើន ដើម្បីបាននៅជាមួយគ្នា ដូច្នេះ គ្រួសារពួកគេនឹងមានការប្រេះឆា ដោយសារតែពាក្យចចាមអារ៉ាមមួយ នៅលើ Tweeter នោះទេ៕

ដោយ ៖ សូរីយ៉ា ប្រភព ៖ k14