តារាថៃ ៖ តារាសម្តែងស្រីរូបស្រស់ ប៉ុន្តែវ័យជ្រេនាង Chompoo araya ត្រូវបានគេដឹងថា បានចូលរួមកិច្ចការសង្គមយ៉ាងដុតដៃដុតជើង យ៉ាងពិតប្រាកដមែន​ មិនត្រឹមតែប៉ុណ្ណោះទេ នាងក៍បានធ្វើការបរិច្ចាកប្រាក់មួយចំនួនដើម្បីទិញថ្នាំខ្មៅ ដើម្បីទុកជ្រលក់អាវពណ៍ថែមទៀតផង កាលពីពេលថ្មីៗនេះ​​ ។​

នាង Chompoo araya បានចូលរួមជាមួយនិងអ្នកដែលមានចិត្តសប្បុរសធម៍ជាច្រើនរូបទៀត ដើម្បីយកអាវពណ៍មកជ្រលង់ឲ្យទៅជាពណ៍ខ្មៅ ដើម្បីធ្វើការចែកជូនអ្នកដែលមិនមានថវិកាគ្រប់គ្រាន់ ក៏ដូចជាអ្នកមានជីវភាពខ្វះខាតផងដែរ ។ 

ទទ្ទឹមនឹងនេះដែរ មានគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ប្រសិនបើមានជនណាដែលហ៊ានអាវពណ៍ខ្មៅដែលតម្រូវឲ្យពាក់សម្រាប់កាន់ទុក្ខព្រះមហាក្សត្រថៃ​ មានតម្លៃលើសពី ៧ ដុល្លារ និងត្រូវដាក់ទោសឲ្យជាប់គុក ដល់ទៅ ៧ ឆ្នាំឯណោះ ។ 

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ១៧ ខែតុលានេះ​ មិនមែនមានតែតារាស្រីវ័យ ៣៥ នាង Chompoo araya ទេ នៅក្នុងនោះក៏មានបងប្អូនជនរួមជាតិរបស់ប្រទេសថៃមួយចំនួនផងដែរ ដែលបានស្ម័គ្រចិត្តធ្វើកិច្ចការសង្គមមួយនេះដើម្បីប្រជាជនរបស់ពួកគេ ៕

-ចុចអាន​ ៖ ស្អីគេ!! តារាល្បី Chompoo araya មានកូន ១ ហើយ?

/

/

/

/

/

/

/

/

/

/

 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook