(ចិន)៖ មហាសេដ្ឋីម្នាក់ គឺលោក Alvin Chau ជាម្ចាស់កាស៊ីណូដ៏ធំមួយ នៅទី​ក្រុងម៉ាកាវ បានបង្ហាញមុខគូស្នេហ៍ថ្មី ដែលជាតារាសម្តែងស្រីកូនកាត់ គឺនាង Mandy Lieu នៅចំពោះមុខមហាជន និងអ្នកកាសែតជាច្រើន កាលពីសប្តាហ៍មុន បន្ទាប់ពីមានព័ត៌មានថា ពេលនេះ Mandy កំពុងពពោះកូនទីពីរ ជាមួយលោក ខណៈដែលមិនទាន់ បានលែងលះដាច់ស្រេច ជាមួយនាង Heidi Chan ជាប្រពន្ធមុននៅឡើយ។

នាង Mandy មានដើមកំណើត ជាជនជាតិចិន-អាមេរិក ពាក់កណ្តាល និងកើតនៅទឹកដីនៃប្រទេសម៉ាឡេស៊ី។ ម្យ៉ាងទៀតតារាសម្តែងស្រីរូបនេះ ក៏មានកូនស្រីម្នាក់ជាមួយ Alvin ដែរ ពេលនេះនាង ក៏កំពុងមានផ្ទៃពោះកូនទីពីរទៀត។ ស្នេហាត្រីកោណនេះ កំពុងត្រូវបានមហាជន ចាប់អារម្មណ៍ជាខ្លាំង ព្រោះ Mandy និង Heidi ត្រូវបានគេនិយាយថា ពួកនាងមានកូនដំបូង ជាមួយ Alvin ក្នុងពេលតែមួយ កាលពីឆ្នាំមុន និងជាកូនស្រីដូចគ្នាទៀតផង។

ទំនាក់ទំនង ស្នេហាដ៏ឆាប់រហ័សរបស់ Alvin និងតារាស្រី Mandy គឺជាមូលហេតុដែលនាំឲ្យនាង Heidi ទ្រាំលែងបានក៏សម្រេចចិត្ត ដាក់ពាក្យសុំលែងលះ តែសព្វថ្ងៃ Heidi នៅតែរស់នៅក្រោមដំបូលផ្ទះ ជាមួយឪពុក Alvin Chau នៅឡើយ។ Mandy ត្រូវបានព័ត៌មានចុះផ្សាយថា នាងគ្រោងនឹងទៅសាងជម្រកស្នេហ៍ថ្មី ជាមួយ Alvin នៅហុងកុង កំឡុងខែមិនាខាងមុខនេះ ប៉ុន្តែទោះយ៉ាងណា អ្នកគ្រប់គ្រងតារាស្រីរូបនេះ បដិសេធមិនបញ្ជាក់ពីរឿងផ្ទាល់ខ្លួន របស់នាងឡើយ៕

ស្នេហាត្រី​កោណ​មហា​សេដ្ឋី កាស៊ីណូ ជា​មួយ​តារា​សម្តែង​ស្រី​កូន​កាត់ នាងMandy Lieu ត្រូវ​បង្ហាញ​ជា​សាធារណៈ

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី