(អាមេរិក)៖ ក្តីក្តាំនៅតុលាការ ក្នុងរឿងសុំសិទ្ធិគ្រប់គ្រងកូន របស់អតីតប្តីប្រពន្ធ ដែលជាតារាហូលីវូតដ៏ល្បីទាំងពីរ កំពុងតែកក្រើកពិភពសិល្បៈនៅឡើយ ដែលមហា ជននៅតែរង់ចាំមើលថា តើតុលាការនឹងសម្រេចយ៉ាងណា ចំពោះក្មេងទាំង ៦នាក់ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោម ការមើលថែបណ្តោះអាសន្ន ពីម្តាយគឺនាង Angelina Jolie។

ទោះបី Brad Pitt រួចផុតពីការចោទប្រកាន់ ពីបទរំលោភសិទ្ធិកូនក្តី តែអតីតភរិយានៅតែព្យាយាមធ្វើយ៉ាងណា ដើម្បីបង្ហាញ ថា Pitt ពិតជាប្រើហិង្សាលើកូនមែន ដែលអាចផ្តល់ផលល្អសម្រាប់នាង ក្នុងការសុំសិទ្ធិគ្រប់គ្រងកូនៗ ធ្វើឲ្យអ្នកគាំទ្រមើលទៅអ្នកទាំងពីរ ហាក់កំពុងលេងល្បែង ជាមួយគ្នាអ៉ីចឹង។

រឿងក្តៅគគុកមួយ ត្រូវបានគេទម្លាយថា Selena Gomez អតីតគូស្នេហ៍​តារាចម្រៀង ប្រុសវ័យក្មេង Justin Bieber ក៏ជាប់ពាក់ព័ន្ធករណី លែងលះរបស់តារាប្តីប្រពន្ធនេះ បន្ទាប់ពីនាងបង្ហោះរូបថត ជាមួយ Pitt លើបណ្តាញសង្គម ដោយហៅ Pitt ថាជាប្តីនាង ទៅអនាគតទៀតផង នេះហើយដែល​ជាមូលហេតុធ្វើឲ្យ Angelina ផ្ទុះកំហឹងប្រច័ណ្ឌខ្លាំង។ ថ្មីៗនេះក៏ស្រាប់តែលេចឮ​ថា Brad Pitt ចង់បញ្ចេញខ្សែអាត់សម្លេង​មួយ របស់ Angelina តាមវិធីស្មោគគ្រោក ដែលវាអាចធ្វើឲ្យនាងអាម៉ាស់ នៅតុលាការបាន តែគេមិនដឹងថា អ្វីជាអាថ៌កំបាំងនៅពីក្រោយ ខ្សែអាត់វី​ដេអូនោះទេ ហើយមហាជនក៏មិនចង់ឲ្យ Pitt លេងផ្លូវកខ្វក់បែបនេះ ជាមួយអតីតភរិយាដែរ៕

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង