ព័ត៌មានកំសាន្ត ៖ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលបានកើតឡើងបន្ទាប់ពីតារាសម្តែងតួអាឡិកអាឡក់ នាង gubgib ដែលត្រូវបានគេស្គាល់ថាជាអតីតមិត្តស្រីលោក Mario បានថ្លែងអំណរគុណដល់បុរសម្នាក់ ដែលបានទិញឡានស៊េរីទំនើបជូនកូនស្រី PaoPao ។ 

ដោយយោងតាមការបង្ហោះរបស់តារាថៃមួយដួងនេះបានឲ្យដឹងថា ការពិតទៅឡានស៊េរីទំនើបម៉ាក BM i8 sport គឺគ្រាន់តែជាឡានជ័រសម្រាប់ក្មេងៗលេងប៉ុណ្ណោះ ។ នៅក្នុងនោះផងដែរ ភរិយារបស់លោក Bie kpn ​បានបង្ហោះរូបថតកូនស្រីហើយភ្ជាប់មកជាមួយនិងចំណងជើងថា នេះគឺជាឡានដំបូងរបស់ PaoPao ហើយក៏ជាការបើកបរលើកដំបូងដែរ ចុងក្រោយក៏សូមអរគុណដល់លោកអ៊ុំ ken kasper ដែលបានទិញកាដូនេះឲ្យអូន ។ 

គួរបញ្ជាក់ឲ្យដឹងឡើងវិញថា ឡានស៊េរីទំនើបដែលនាង gubgib ថ្លែងអំណរគុណដល់បុរសម្នាក់ ដែលបានទិញឡានស៊េរីទំនើបជូនកូនស្រី PaoPao គឺគ្រាន់តែឡានជ័រទេ ៕

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar