ប្រទេសចិនគឺជាប្រទេសមួយដែលនាំមុខនៅក្នុងការនាំចេញទំនិញទៅលើទីផ្សារពិភពលោក ប៉ុន្តែបើយោងតាមរូបភាពមួយចំនួននៅខាងក្រោម វាមិនស្តែងអោយឃើញថាចិនមានគំនិតច្នៃប្រឌិតផ្ទាល់ខ្លួននោះទេ។

ជាការពិតណាស់ នាពេលថ្មីៗនេះ ប្រទេសចិនបានសាងសង់ស្ពានមួយដែលវាដូចបេះបិទទៅនិងស្ពាន Tower Bridge នៅក្នុងប្រទេសអង់គ្លេស ដែលស្ពាននេះត្រូវបានសាងសង់ឡើងនៅខេត្ត Suzhou ភាគខាងកើតប្រទេសចិន តែវានៅតែមិនអាចកាត់បន្ថយអារម្មណ៏អ្នកនឹកស្រុកបានច្រើនណាស់ណានោះទេ ពោលគឺ ភ្ញៀវទេសចរណ៏ ក៏ដូចជា ជនជាតិអង់គ្លេសមួយចំនួនដែលបានមកកំសាន្តនៅតំបន់នេះ។
តែអ្វីដែលជាភាពខុសប្លែក ហើយមិនអាចធ្វើទៅបានដូចសមទ្ធិផលដើមរបស់គេនោះគឺថា ចិនខ្វះនូវបច្ចេកទេស ក៏ដូចជាយន្តការ ដែលធ្វើអោយទូក ឬនាវាបើកពីក្រោមស្ពាននេះបាន។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ស្ពាននៅខេត្ត Suzhou ភាគខាងកើតប្រទេសចិនមួយនេះ វាមានរូបរាងទៅនិងសមទ្ធិផលដើមយ៉ាងណានោះ សូមតាមដានទស្សនារូបមួយចំនួនដែលមានបន្តបន្ទាប់ដូចខាងក្រោម ៖
ស្ពានដែលដូចទៅនិងស្ពាន Tower Bridge បានសំកាំងខ្លួននាភាគខាងកើតប្រទេសចិន

Tower Bridge សមទ្ធិផលដើមនៅក្នុងប្រទេសអង់គ្លេស
ដោយ ៖ រិទ្ធីប្រភព ៖ dailymail