ព័ត៌មានកំសាន្ត ៖ យោងតាមសេចក្តីប្រកាសរបស់ ផលិតកម្ម រស្មីហង្សមាស បានឲ្យដឹងថា ម្ចាស់បទ បើស្រលាញ់ម្តេចទុកអូនចោល កញ្ញា សុគន្ធនីសា និង កពូលតារាចម្រៀងល្បី ២ ដួងទៀតគឺ លោក ព្រាប សុវត្ថិ និង កញ្ញា ឱក សុគន្ធកញ្ញា នឹងក្លាយទៅជាគ្រូបង្វឹក ប្រចាំកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក គឺកម្មវិធី The Voice Kid Cambodia ដែលនឹងចាប់ផ្តើមដំណើរការនៅក្នុងពេលឆាប់ៗនេះ។ 

កម្មវិធីមិនទាន់បានចាប់ផ្តើមផង គ្រាន់តែចេញសេចក្តីប្រកាសបែបនេះ ក៏ធ្វើឲ្យក្រុមអ្នកគាំទ្រសប្បាយចិត្តរកអ្វីនិយាយមិនចេញទៅហើយ ។ គួរបញ្ជាក់ឲ្យដឹងថា កញ្ញា សុគន្ធនីសា​តាំងពីវិលត្រលប់ចូលផលិតកម្មចាស់វិញគឺសង្កេតឃើញថា ឡើងកូដ ដល់ ក ឥលូវត្រូវធ្វើជាគ្រូបង្វឹកក្នុងកម្មវិធីលំដាប់ពិភពលោកទៀត ៕

/

/

/

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ hangmeas