ការប្រលែងខ្លួនមួយទំហឹងឱបថើបយ៉ាងសិចស៊ីរបស់តារាសម្តែងល្បីមធ្យមនាង ពេជ្រ អាវីហ្សា ជាមួយតារាចម្រៀងសម្តែង អេនឌី ហើយត្រូវបានបង្ហោះនៅលើគេហទំព័រ ហ្វេសប៊ុក នោះកំពុងត្រូវបានមជ្ឈដ្ឋានទស្សនិកជនមួយចំនួនលើកឡើងថា នោះជាសកម្មភាពហួសហេតុរបស់អ្នកសិល្បៈខ្មែរដើម្បីស្វែងរកប្រជាប្រិយភាពតាមរយៈការបញ្ចេញសាច់សិចស៊ី។
រូបថតសិចស៊ីរបស់តារាសម្តែង ពេជ្រ អាវីហ្សា ថតជាមួយ អេនឌី ជាច្រើនសន្លឹកត្រូវបានបង្ហោះនៅលើគេហទំព័រហ្វេសប៊ុក។ នៅក្នុងនោះរូបថតមួយចំនួនត្រូវបានគេមើលឃើញថា នាងថតអាក្រាតកាយមិនបានពាក់អាវឡើយ ហើយថែមទាំងសម្តែងភាពស្និទស្នាលឱបថើបមិនបន្ធូរដៃជាមួយ អេនឌី ទៀតផង។ ជាមួយនឹងការបង្ហាញភាពសិចស៊ីនេះ មានអ្នកគាំទ្រ និងទស្សនិកជនជាច្រើនបានធ្វើការរិះគន់ ដោយនិយាយថា ទោះបីនោះជាការថតរូបសិល្បៈ ប៉ុន្តែនោះជាភាពហួសហេតុដែលពួកគេធ្វើហួសពីព្រំដែនប្រពៃណីខ្មែរ។
ទស្សនិកជននៅលើហ្វេសប៊ុកដែលបានឃើញរូបថតទាំងនេះ បាននិយាយទាំងចម្ងល់ថា ហេតុអ្វីបានជាពួកគេធ្វើបែបនេះ? តើគេធ្វើដោយគ្មានគិតអ្វីសោះឬ? ឬគេចង់ល្បីបែបនេះ? ស្របគ្នានោះមានទស្សនិកជនមួយចំនួនបានឲ្យដឹងថា ការថតសិចស៊ីគឺជាផ្លូវមួយរបស់អ្នកសិល្បៈមួយចំនួនដើម្បីរកប្រាក់។ គេអាចរកប្រាក់បានពីការថតសិចស៊ីឲ្យផលិតផលអ្វីមួយ ពិសេសជាការទាក់ទាញអ្នកចាយប្រាក់មួយចំនួនធំដើម្បីបាននៅក្បែរស្រីស្អាតសាច់សខ្ចីជាការកំដរអារម្មណ៍៕
ប្រែសម្រួលដោយ៖ ម៉ូកាប្រភពអត្ថបទពី៖ Postkhmer