ក្នុងដំណើរទេសចរណ៍ប្រកួតនៅចិន ម្ចាស់ជើងឯក Primier League បាល់ទាត់អង់គ្លេសបានមានការជួបមុខដ៏មានអត្ថន័យមួយ ជាមួយកំពូលតារា Kung Fu ឈិនឡុង (Jackie Chan)។

បច្ចុប្បន្នគ្រូបង្វឹក Mancini កំពុងមានមុខនៅប៉េកាំង ដើម្បីរៀបចំចូលរួមប្រកួតលក្ខណមិត្តភាពដែលមានឈ្មោះថា Winoly Cup។ បើទោះជានៅមិនទាន់ក្លាយជាក្លឹបដែលមានការគាំទ្រច្រើន នៅលើទឹកដីដែលមានចំនួនប្រជាជនច្រើនជាងគេលើពិភពលោកនេះដូចក្លឹប Man United ប៉ុន្តែ Man Cityក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅផងដែរពីអ្នកគាំទ្រចិន។

អ្វីដែលពិសេសជាងគេ គឺការជួបមុខគ្នាដ៏មានអត្ថន័យមួយរវាងក្រុមតារាបាល់ទាត់ម្ចាស់ជើងឯកPrimier League និងកំពូលតារា Kung Fu ភាពយន្តចិន លោកឈិន ឡុង។ ក្នុងការសំណេះសំ-ណាលគ្នានោះ ឈិន ឡុងបាននិយាយថា គាត់ចូលចិត្តតាមដានការប្រកួតរបស់ Man City ណាស់និងរបៀប យុទ្ធសាស្រ្តដែលគ្រូបង្វឹក Mancini ដណ្តើមបានពានរង្វាន់ម្ចាស់ជើងឯកកាលពីរដូវមុននេះ។ ក្រៅពីនេះ ឈិន ឡុង ក៏បានធ្វើការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមកីឡាករទាំង-អស់របស់ Man City ដែលបានធ្វើដំណើរមកដល់ប្រទេសចិនធ្វើការប្រកួត។

/

ឈិន ឡុង និងក្រុមកីឡាករ Man City

ឆ្លើយតបនឹងទឹកចិត្តរបស់ ឈិន ឡុង, Man City បានផ្តល់ជូនកំពូលតារា Kung Fu នូវអាវប្រកួតមួយដែលមានលេខអាវ12។ នៅលើអាវនោះ មានហត្ថលេខាគ្រប់កីឡាករដែលបានចូលរួមការប្រកួតនៅចិននេះ ដូចជាកីឡាករ Kompany, បងប្អូន Toure និង Zabaleta...

តាមការប៉ាន់ស្មាន នៅ 19h00 ថ្ងៃទី 27/7, Man City នឹងមានការប្រកួតជាមួយ Arsenal លក្ខណៈដណ្តើមពានរង្វាន់មិត្តភាព Winoly៕

/

/

/

/

ដោយ៖ សិលាប្រភព៖ 24h