ការលាបក្រចក ស្ដាប់ទៅសម្រាប់នារីៗប្រហែលជាមិនមានអ្វីប្លែកនោះទេព្រោះវាបានក្លាយជាការងារប្រចាំសប្ដាហ៍ទៅហើយ ក្នុងមួយអាទិត្យតូចណាស់ក៏ត្រូវផ្លាស់ម៉ូដក្រចកអោយបាន ២ដងដែរទើបអស់ចិត្ត (សម្រាប់នារីមួយចំនួន) តែអ្វីដែលប្លែកនៅពេលនេះគឺថា សូម្បីតែសុនខក៏អាចលាបក្រចកលំអដូចមនុស្សបានដែរ!
ជាការពិតដែលនៅអាមេរិកគឺពិតជាមានសេវាកម្មក្នុងការលាបក្រចកជួនដល់សុនខដែលវាជាសត្វចិញ្ចឹមយល់ចិត្តបំផុតរបស់មនុស្ស។ សេវាកម្មនេះបានសាយភាយតគ្នាក្រោយពេលដែលគេសង្កេតឃើញតារាភាពយន្តនាង Aburey O'Day បានគូសក្រចកអោយសុនខរបស់នាងដែលមើលទៅវារំលេចចេញជាសម្រស់ស្រស់ស្អាត។
បន្ទាប់មកទៀតគេសង្កេតឃើញមានក្រុមហ៊ុនដែលលក់ប្រដាប់ប្រដាក្នុងការថែរក្សាសុនខបានបែកគំនិតចេញលក់ប៉ិចសម្រាប់គូសក្រចកសុនខដែលបានទទួលការពេញនិយមជាខ្លាំង។
គេថាមនុស្សស្រីដែលនិយមលាបក្រចកមើលទៅក្រចករបស់គេគឺគួរអោយចាប់អារម្មណ៍។ តែប្រសិនបើអស់លោកអ្នកក្រលេកមកមើលរូបភាពក្រចកសុនខដែលគេរចនាខាងក្រោមនេះវិញក៏មិនណយប៉ុន្មានដែរ។ នេះពិតជាពេញដោយគំនិតឆ្នៃប្រឌិតមែន។




ដោយ៖ ម៉ូនីកាប្រភពពី៖ K14