ម្ចាស់ហាងសម្លៀកបំពាក់ទាន់សម័យយីហ៊ោ Hitler បានសម្រេចចិត្តថានឹងទំលាក់ឈ្មោះហាងនេះហើយដូរដាក់ឈ្មោះថ្មីក្រោយពេលមានការតវ៉ាពីសំណាក់ជនជាតិជ្វីប និងរដ្ឋាភិបាល។/ហាង ហីទ្លែ នេះការពិតទៅវាជាហាងលក់សម្លៀកបំពាក់ទាន់សម័យស ស្តាយអាមេរិកាំងប៉ុណ្ណោះប៉ុន្តែអ្វីដែលធ្វើអោយមហាជនប្រតិកម្មនោះគឺថា ហាងនេះបានសរសេរឈ្មោះហាងជា Hitler ថែមទាំងមានសញ្ញា Nazi នៅពីលើអក្សរ i ទៀតផង។ ក្រុមជនជាតិ ជ្វីប ប្រចាំប្រទេសឥណ្ឌាបានតវ៉ាហើយក៏មានការជួយពីរដ្ឋាភិបាល។ លោក Rajesg Shah ម្ចាស់ភាគហ៊ុនធំក្នុងហាងបានប្រាប់ថាលោកបានដាក់ឈ្មោះហាងល់កសម្លៀកបំពាក់ទាន់សម័យនិយម នេះថា Hitler ព្រោះគាត់ចង់ធ្វើការរំលឹកដល់ជីតារបស់គាត់ដែល បានទុក Hitler ជាវិរៈបុរសនិងចិញ្ចឹមកូនចៅតាមរបៀប Hitler៕

/

/

ដោយ៖ ម៉ូកាប្រភពពី៖ Skynews