​ប្លែកៗ   ៖ ​ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានប្លែកបរទេស Spy បានអោយដឹងថា​សត្វឆ្មាឆ្លាតវៃមួយក្បាល ដែលចេះធ្វើភ្នែកស្រឡេវ រួមទាំងចូលចិត្តអោយម្ចាស់របស់វាពាក់ខោអាវអោយនោះ ឥលូវនេះបានក្លាយជាភាពភ្ញាក់ផ្អើលមួយនៅក្នុងពិភពអ៊ិនធើណែត។

width=477

លើសពីនេះទៅទៀត បើយោងទៅតាមសម្តី Mary Buchanan ដែលជាម្ចាស់សត្វឆ្មាឆ្លាតវៃមួយក្បាលនេះ បានបញ្ជាក់អោយដឹង វាពិតជាឆ្លាតខ្លាំងណាស់​ ពោលគឺ  វាចូលចិត្តអោយខ្ញុំតុបតែងស្លៀកពាក់អោយ ដែលមានពេលមួយនេះ វាតំរូវអោយមានមួកទៀតផង។

width=477

គួររំឮកផងដែរថា  សត្វឆ្មាមួយក្បាលនេះ   មានឈ្មោះថា Spangles កើតនៅ ថ្ងៃទី  ០៤  កក្កដា ហើយ នាពេលថ្មីៗនេះ រូបថតរបស់វា ដែលបានបង្ហោះចូលប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសប៊ុក ត្រូវបានទទួលការគាំទ្រជាខ្លាំង ពោលគឺ ទទួលបាន Likes ជិតដល់ ២០,០០០ ដងឯណោះត្រឹមតែរយៈពេលពីរថ្ងៃដំបូងប៉ុណ្ណោះ៕

ដោយ ៖ ពិសីប្រភព ៖ Spy