ស្ទើរតែមិនគួរអោយជឿ & ចម្លែកហួស ៖  ទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ កាលពីវេលាល្ងាច ថ្ងៃព្រហស្បត្តិ៍ ទី ៣១ ខែតុលា ម្សិលមិញនេះ បានចេញផ្សាយអោយដឹងថា ស្រ្តីពីរនាក់ត្រូវបានក្រុមមន្រ្តីប៉ូលីស  ធ្វើការចាប់ឃាត់ខ្លួន  ក្រោយពីពួកគេបែកគំនិត  ទៅដោះអាវនៅទីសាធារណៈ ពោលគឺនៅកន្លែងត្រួតពិនិត្យសុវត្ថិភាព នៅឯអាកាសយានដ្ឋានអន្តរជាតិ Man-chester Airport ប្រទេសអង់គ្លេស ។

ស្រ្តីទាំងពីរនាក់ ដែលត្រូវបានចាប់ឃាត់ខ្លួននោះ មានឈ្មោះ Kelly Hadfield-Hyde វ័យ ៥០ឆ្នាំ និងឈ្មោះ Ann Chadwick វ័យ ៤៨ ឆ្នាំ ទាំងពីរនាក់បម្រុងនឹងធ្វើដំណើរហោះចេញពីអាកាសយានដ្ឋានអន្តរជាតិមួយនេះ ឆ្ពោះទៅកាន់ទីក្រុង Malaga ប្រទេសអេស្ប៉ាញ ។

width=446

លើសពីនេះ ប្រភពសារព័ត៌មានបន្ថែមថា ក្រោយពីបានចាប់ឃាត់ខ្លួនហើយនោះ តុលាការបានធ្វើការពិន័យជាសាច់ប្រាក់   ពួកគាត់ទាំងពីរនាក់   បន្ទាប់ពីបានឃើញសកម្មភាពនោះទាំងស្រុងតាមរយៈកាម៉េរ៉ាសុវត្ថិភាព។

ដោយឡែក  បើនិយាយពីមូលហេតុ ដែលនាំអោយលោកស្រីទាំងពីរនាក់នេះ ហ៊ានធ្វើបែបនេះនៅទីសាធារណៈនោះ ក៏ព្រោះតែ  ពួកគាត់បានទទួលទានស្រាក្រហមទាំងព្រឹកព្រលឹមរាងស្រវឹងបន្តិចហើយនោះ  ក៏ប៉ុន្តែ  បន្ទាប់ពីមានការចាប់ឃាត់ខ្លួន  លោកស្រីទាំងពីរ នាក់បានបដិសេធទៅវិញថា ពួកគាត់ពិតជា  មិនបានស្រវឹងអ្វីនោះទេ ។   គួររំឭកផងដែរថា ករណី  ដែលជារឿងហេតុ    ស្ទើរតែមិនគួរអោយជឿខាងលើនេះ  បានកើតឡើងកាលពីវេលាព្រឹកម្សិលមិញនេះ ម៉ោងប្រមាណជាង ៦ ភ្លឺ  ( ម៉ោងនៅក្នុងប្រទេសអង់គ្លេស )  ជាចលករជំរុញអោយមានភាពភ្ញាក់ផ្អើលមួយរំពេច   ។  ខាងក្រោមនេះ គឺជាវីដេអូ ដើម្បីអោយជ្រាបកាន់តែច្បាស់​ ថាតើ វាអាចកើតឡើងបានយ៉ាងណានោះ តាមដានទស្សនាបន្តិចទៅ ៖

ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ យមរាជតថ្លៃមិនត្រូវ ខណៈមានអង្គរក្សការពារ ជាពិសេស ទូរស័ព្ទដៃស្មានហ្វូន- ផ្អើលមើលវីដេអូ បាតុភូតធម្មជាតិ នៅខេត្តព្រះសីហនុ ល្បីគ្រាន់បើ ពេញហ្វេសប៊ុក- យមរាជតថ្លៃមិនត្រូវ ខណៈមានអង្គរក្សការពារ ជាពិសេស ទូរស័ព្ទដៃស្មានហ្វូន- ទៅមើលវីដេអូ ប្រុងលោតសម្លាប់ខ្លួន តែសំណាងល្អ បុរស បើកឡានក្រុងជួយ ទាន់

ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ