តែបៃតង អូអ៊ិឈិ ចូលរួមថែរក្សា ប្រទេសកម្ពុជា, ឧបត្ថម្ភអាល់កុលសម្លាប់មេរោគចំនួន ៣,៦០០ លីត្រ ជូនដល់មន្ទីរពេទ្យនៅទូទាំងប្រទេសតាមរយៈក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតនៃជម្ងឺ កូវីដ-១៩

រាជធានីភ្នំពេញ៖ ចាប់តាំងពីមានការផ្ទុះរាតត្បាត និងការបន្តរីករាលដាលនៃជម្ងឺ កូវីដ-១៩ ក្នុង​ប្រទេសកម្ពុជា មានស្ថាប័នជាច្រើនបានបង្ហាញនូវក្តីព្រួយបារម្ភ និងផ្តោតការយក​ចិត្តទុក​ដាក់​ខ្ពស់​បំផុត​លើបញ្ហានេះ។ ជាពិសេស មន្ទីរពេទ្យ និងក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ជាអ្នកដើរតួរយ៉ាង សំខាន់ក្នុង​ការ​​ទប់​ស្កាត់​ការរាតត្បាតនៃជម្ងឺ កូវីដ-១៩។

/

តែបៃតង អូអ៊ិឈិ ដែលជាភេសជ្ជៈតែបៃតងលំដាប់លេខ១ក្នុងប្រទេសកម្ពុជា បានចូលរួម​ចំណែក​ក្នុង​ការការពារតាមរយៈការជួយគាំទ្រដល់ក្រុមវេជ្ជបណ្ឌិត និងក្រុមអ្នកជំនាញ​ផ្នែកវេជ្ជសាស្ត្រ ក្នុង​ប្រទេស​កម្ពុជា ដោយរួមសហការជាមួយ និងក្រសួងសុខាភិបាល បានផ្តល់ជូននូវទឹកអាល់​កុល​សម្លាប់​មេរោគចំនួន ៣,៦០០ លីត្រ ​ម៉ាស់ចំនួន​ ៤០០០ រួមជាមួយ ផលិផលតែបៃតង អូអ៊ិឈិ ចំនួន ៣០០ កេស ភេសជ្ជៈរេងជឺរចំនួន​ ១,០០០ កេស និងទឹកសុទ្ធចំនួន ២០០ កេស សរុបជាទឹកប្រាក់ចំនួន៣៦,៦០០ដុល្លារអាមេរិក ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅទូទាំងប្រទេស។ នេះជាការចូលរួមចំណែកដើម្បីប្រយុទ្ធប្រឆាំងនិង​ទប់ស្កាត់ ការរាតត្បាត នៃ​ជម្ងឺ កូវីដ-១៩ ក្នុងប្រទេសកម្ពុជា ក្រោមយុទ្ធនាការ តែបៃតង អូអ៊ិឈិ ចូលរួមថែរក្សា ប្រទេសកម្ពុជា។

/

ពិធីប្រគល់-ទទួលជំនួយឧបត្ថម្ភខាងលើបានប្រារព្ធឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅ​ក្រសួង​សុខាភិបាល ក្រោម អធិបតីភាព ឯកឧត្តម អេង ហួត រដ្ឋលេខាធិការក្រសួង​សុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងដោយមានការចូលរួមពី លោកស្រី សៀង មុយ នាយកប្រតិបត្តិ​ តំណាងអោយលោកឧកញ៉ា សុខ​ ហុង អគ្គនាយក ​ក្រុមហ៊ុន អេច អេស ស៊ី បេវើរេចជីសដែលជាក្រុមហ៊ុនទទួលសិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការចែកចាយ​ផលិតផល​​តែ​បៃតង អូអ៊ិឈិ ក្នុងប្រទេសកម្ពុជា។

/

តែបៃតង អូអ៊ិឈិ មានការព្រួយបារម្ភ និងផ្តោតការយកចិត្តទុកដាក់​លើការរីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៃជម្ងឺ កូវីដ-១៩ នៅទូទាំងសកលលោក ដែលបានសម្លាប់ជីវិត​មនុស្សរួម​ទាំងបុគ្គលិក​សុខាភិបាល​ដែលប្រឈមនឹងហានិភ័យខ្ពស់ក្នុងការជួយសង្គ្រោះជីវិតអ្នកជម្ងឺ។ ហេតុដូចនេះ យើងខ្ញុំ​ទាំងអស់គ្នាដែលជាក្រុមការងារ តែបៃតង អូអ៊ិឈិ សូមចូលរួមចំណែកជាមួយក្រសួង សុខាភិបាលកម្ពុជា ក្នុងការជួយគាំទ្រ និងផ្តល់ជាជំនួយឧបត្ថម្ភ។

/

ក្រុមហ៊ុនតែបៃតង អូអ៊ិឈិ សូមលើកទឹកចិត្តដល់ប្រជាជនកម្ពុជា រួមមាន៖ វេជ្ជបណ្ឌិត អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រទាំងអស់ សូមរក្សានូវ​ភាព​អត់​ធ្មត់​ និងរឹងមាំក្នុងស្ថានភាពដ៏លំបាកនេះ ព្រមទាំងគោរពតាមដំ​បូន្មាន​របស់​ក្រសួង​សុខាភិបាល ដើម្បីយកឈ្នះលើវិបត្តិជម្ងឺឆ្លងនេះប្រកបដោយសុវត្ថិភាពទាំងអស់គ្នា។

សម្រាប់ព័ត៌មានបន្ថែម៖ ទំព័រហ្វេសប៊ុក https://www.facebook.com/OishiCambodia/