អ្នកចិញ្ចឹមជ្រូកជនជាតិចិន រកឃើញវិធីថ្មីបំផុតក្នុងការចិញ្ចឹមជ្រូកអោយមានសាច់ហាប់ និងលក់បានតម្លៃថ្លៃ នោះគឺជាបង្កើតកម្មវិធីហាត់ប្រាណអោយជ្រូក។
លោក Huang Demin ដែលជាអ្នកចិញ្ចឹមជ្រូកម្នាក់នៅក្នុងភូមិ Guanshan មានកសិដ្ឋានចិញ្ចឹមជ្រូកមួយធំ ដែលបានរកឃើញវិធីពិសេសមួយ ជួយអោយសុខភាពជ្រូកបានមាំមួន។ អ្នកចិញ្ចឹមជ្រូករូបនេះ ថ្លែងថា នៅពេលទំនេរខ្លាំងពេក និងមិនបានធ្វើសកម្មភាពអ្វីសោះ សាច់របស់ជ្រូកក៏មិនឆ្ងាញ់នោះដែរ ដូច្នេះ លោកក៏បានបង្កើតកម្មវិធីមួយសម្រាប់ជ្រូករបស់គាត់ នោះគឺការណែនាំអោយជ្រូកហាត់ប្រាណ។
អ្នកចិញ្ចឹមជ្រូកច្នៃប្រឌិតនេះ បានអោយដឹងថា ខ្លួនបានធ្វើកន្លែងមួយដែលមានកំពស់បីម៉ែត្រ សម្រាប់អោយជ្រូកលោតចុះមកលើផ្ទៃទឹក។ ជ្រូកមួយចំនួនមានការភ័យខ្លាច ប៉ុន្ដែនៅពេលពួកវាបានធ្វើសកម្មភាពបែបនេះយូរៗទៅ ក៏ក្លាយទៅជាទម្លាប់ ហើយពួកវាបានចាត់ទុកការលោតនេះ ជាការហាត់ប្រាណទៅវិញ៕
ដោយ ៖ សីហាប្រភព ៖ k14