យោងតាមសេចក្តីជូនដំណឹងមួយរបស់សហព័ន្ធខ្មែរ កីឡាហែលទឹកស្ម័គ្រចិត្តបានឲ្យ ដឹងថា នៅឆ្នាំនេះសហព័ន្ធនឹងរៀបចំនូវការប្រកួតមួយដែលមានឈ្មោះថា ពានរង្វាន់ក្រុមហ៊ុន កំពតស៊ីម៉ង់លើកទី៤ឆ្នាំ២០១២ ដែលនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។

លោក ហែម ថុន អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹកស្ម័គ្រចិត្ត បានមានប្រ សាសន៍ថា«ឆ្នាំនេះជាលើកទី៤ ដែលសហព័ន្ធ ខ្មែរ កីឡាហែលទឹកស្ម័គ្រចិត្ត បានរៀបចំការ ប្រកួតនេះឡើង ដើម្បើជ្រើសរើសជើងឯកហែលទឹកយុវជន ដែលនឹងប្រព្រឹត្តិទៅ ពីថ្ងៃ ទី២៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២នៅអាងហែលទឹកពហុកីឡាដ្ឋានជាតិ»។

width=360

លោកបានបន្តថា«ការប្រកួតរបៀបនេះធ្វើឡើងតាំងពីឆ្នាំ២០០៨មកម្ល៉េះ បើរាប់ទាំង លើកនេះផងគឺមានចំនួន៤ដងហើយៗ សង្ឃឹមថា នឹងមានកីឡាករ កីឡារិនីមិនតិចជាង ២០០នាក់ឡើយ ក្នុងន័យយកមកទុកបន្តវេនអ្នកជំនាន់មុនដេលមានវ័យកាន់តែច្រើន និងសម្រាប់ ចូលរួមប្រកួតផ្សេងៗជាអន្តរជាតិផងដែរ»។

width=365

លោក ហែម ថុន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្ត

សម្រាប់កម្រិតអាយុដែលអាចចូលរួម​ត្រូវបានសេចក្តីជូនដំណឹងប្រាប់ថា

          -យុវជនដែលមានអាយុលើសពី១៦ឆ្នាំ​

          -យុវជនដែលមានអាយុពី១៤ ទៅ១៦ឆ្នាំគិតត្រឹមថ្ងៃប្រកួត

          -កុមារា កុមារីដែលមានអាយុពី១២ ដល់ក្រោម១៤ឆ្នាំ គិតត្រឹមថ្ងៃប្រកួត

          -កុមារា កុមារីដែលមានអាយុពី៩ដល់ក្រោម១២ឆ្នាំ គិតត្រឹមថ្ងៃប្រកួត

ឯវិញ្ញាសាប្រកួតរួមមាន

ជនពិការ:១០០ម៉ែត្រ ដល់២០០ម៉ែត្រ ហែលដោយរបៀបសេរី

កីឡាករជំនាញ អាយុលើស ១៦ឆ្នាំ

          ១.១០០ម៉ែត្រ ដល់២០០ម៉ែត្រ ហែលរបៀបដោយសេរី

          ២.១០០ម៉ែត្រ ​ ហែលរបៀបកង្កែប

          ៣.១០០ម៉ែត្រ ​ ហែលរបៀបផ្ងារ

          ៤.១០០​ ហែលរបៀបមេអំបៅ

        ​  ៥.៤០០ម៉ែត្រ​  ​ ហែល៤របៀបឯកត្តជន

យុវជនអាយុពី១៤ ដល់ ១៦ឆ្នាំ

       ១. ៥០ម៉ែត្រ- ១០០ម៉ែត្រ-២០០ម៉ែត្រ ហែលរបៀបដោយសេរី

       ២.១០០ម៉ែត្រ-២០០ម៉ែត្រហែលរបៀបកង្កែប

       ៣.១០០ម៉ែត្រ-២០០ម៉ែត្រហែលរបៀបផ្ងារ

       ៤.១០០ម៉ែត្រ-២០០ម៉ែត្រហែលរបៀប​មេអំបៅ

       ៥.១០០ម៉ែត្រ-២០០ម៉ែត្រហែល៤របៀបឯកត្តជន

      ៦.​១០០ម៉ែត្រ x៤ដង ហែលបណ្តាក់៤របៀបឯកត្តជន

កុមារា កុមារី អាយុ១២ឆ្នាំ ទៅក្រោម១៤ឆ្នាំ

        ១. ៥០ម៉ែត្រ- ១០០ម៉ែត្រ​ហែលរបៀបដោយសេរី

        ២.៥០ម៉ែត្រ-១០០ម៉ែត្រហែលរបៀបកង្កែប

        ៣.៥០ម៉ែត្រហែលរបៀបផ្ងារ

        ៤.៥០ម៉ែត្រហែលរបៀប​មេអំបៅ

​    ៥.១០០ម៉ែត្រ x ៤ដង ហែលបណ្តាក់​របៀបដោយសេរី

កុមារា កុមារី អាយុពី ៩ឆ្នាំ ទៅក្រោម១២ឆ្នាំ

       ១. ៥០ម៉ែត្រ​ ​ហែលរបៀបដោយសេរី

       ២.៥០ម៉ែត្រ​ ហែលរបៀបកង្កែប

​ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ទៀតថា សមាគមហែលទឹកទាំងអស់នៅ ទូទាំងប្រទេស និងកីឡាករ កីឡាការិនី កុមារា កុមារីហែលទឹកណា ដែលគ្មានសមាគម ក៏អាច ដាក់ពាក្យចូលរួមប្រកួតបានដែរ តែត្រូវមានការទទួលខុសត្រូវពីឪពុកម្តាយ ឬ អាណាព្យាបាល ពីថ្ងៃជូនដំណឹងទី៣ ដល់ថ្ងៃទី១៩តុលា នៅទីស្នាក់ការសហព័ន្ធខ្មែរកីឡាហែលទឹក ខាងជើងអាងហែលទឹកក្នុងព ហុកីឡាដ្ឋានជាតិ។

 

ដោយ ៖ សូរីយ៉ាប្រភព ៖ NOCC