រឿងដ៏រន្ធត់ញាប់ញ័រ របស់តារាចម្រៀង បែកបាក់ស្នេហានាង Selena Gomez ហើយក៏ជារឿងលើកទី ១ក្នុងអាជីពសិល្បៈរបស់នាង បានបញ្ចប់ការថតរួចរាល់ហើយ និងចេញជាវីដេអូរឿងសាកល្បង ទៅកាន់ពិភពលោក។ 

វីដេអូរឿងសាកល្បង របស់តារាចម្រៀងងាកឆ្វេងទៅ រកការសម្តែងរូបនេះក្រោមចំណងជើងថា Aftershock ហើយក៏ជារឿងដែលតារាសម្តែងស្រីរូបនេះ ឈានជើងចាកចេញពីគ្រួសារ។ រឿងនេះដែរបានលេចចេញជារូបរាង វិដេអូសាកល្បងនៅលើអ៊ីនធើណេត កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១២ ម្សិលមិញនេះ។ រឿង Aftershock ជារឿងមួយដែលនិពន្ធ ដោយលោក Eli Roth ដែលជាសាច់រឿងរន្ធត់ញាប់ញ័រ ។

Selena Gomez ធ្វើបទសម្ភាសន៍ជាមួយនឹង MTV បានឲ្យដឹងថា សាច់រឿងនេះ វាគឹអស្ចារ្យណាស់ ហើយវាស្រស់ស្អាតទៀតផង មិនមែនបានន័យថា រឿងនេះស្រស់ស្អាតនោះទេ គឺ ឆាកខាងក្រោយរបស់សាច់រឿង មានភាពស្រស់ស្អាត តែសាច់រឿង មានមានភាពរន្ធត់ញាប់ញ័រ ។

នាងបានបន្ថែមទៀតថា នាងពិតជាសំណាងល្អ ដែលបានរួមការងារជាមួយនឹង Eli Roth ហើយយើងក៏បានក្លាយទៅជាមិត្តភក្តិនឹងគ្នា ។ ពេលខាងមុខ និងសង្ឈឹមថាអាចធ្វើការជាមួយ នឹងគ្នាម្តងទៀត តាមរយៈសាច់រឿងផ្សេងទៀត។

ទស្សនារឿង Aftershock របស់ Selena Gomez ដូចខាងក្រោម៖

/

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល