ព័ត៌មានកំសាន្ត ៖  CULVER CITY, Calif., November 1, 2015 -- ផលិតកម្ម  EON ​Metro-Gold - wyn-Mayer Studios និង​ Sony Pictures Entertainment របស់ លោក Albert R. Broccoli បានប្រ កាស ថ្ងៃនេះថា ខ្សែភាពយន្ត SPECTRE  បានបំបែកឯកត្តកម្ម BOX OFFICE សឹងតែគ្រប់ទីផ្សារ នៃការផលិតភាពយន្តដែលបាន​ចេញ ធ្វើឲ្យក្លាយទៅជាសមិទ្ធផលជា ប្រវត្តិសាស្រ្ត មួយ សម្រាប់ ប្រទេសអង់គ្លេស។​

 

/

សរុបនៃការចាក់បញ្ចាំង នៅ ក្នុងតំបន់ចំនួន ៦ កន្លែង ខ្សែភាពយន្ត នេះបានរក ចំនូលបានចំនួន $80.4​ លានដុល្លារ រួមមាន $67.7 លាន ពីតំបន់ SPRI និង $12.7 លាន នៅ ក្នុង តំបន់ដែលស្ទីឌី យ៉ូ MGM ជាអ្នកនាំចូល។

សម្រាប់ក្នុងប្រទេសអង់គ្លេស   ខ្សែ ភាពយន្ត បាន រកចំនូលពីការបញ្ចាំងលើកដំបូង ប្រហែលជា £41.7 លានផោន (($63.8 លាន) ក្នុងសប្តាហ៍ដំបូងធ្វើឲ្យខ្សែភាពយន្តនេះបំបែកឯកត្តកម្មការចាក់ បើកសម្ភោធភាពយន្តដ៏ធំបំផុតនៅក្នុងប្រវត្តិ សាស្រ្ត BOX OFFICE ប្រចាំប្រទេសអង់គ្លេស។

SPECTRE ដណ្តើមយកឯកត្តកម្ម   ការចាក់បើកសម្ភោធភាពយន្តដ៏ធំ បំផុត នេះ  ពីខ្សែភាពយន្ត Harry Potter and the Prisoner of Azkaban ដែល  បាន  សមោ្ភធនៅក្នុងថ្ងៃច័ន្ទដូចគ្នា និង  រកចំ នូល បានពីការលក់សំបុត្រថ្ងៃដំបូងចំនួន £23.882    លានផោន  ។ SPECTRE ក៏ជាប់ជាខ្សែភាព យន្ត ដែលលក់  សំបុត្រ    បានច្រើនបំផុតនៅក្នុង៧ថ្ងៃដំបូងនៅក្នុង ប្រវត្តិសាស្រ្ត BOX OFFICE ប្រចាំ ប្រទេស  អង់គ្លេស ដណ្តើម  យកជ័យជំនះពីខ្សែ   ភាពយន្ត  James Bond ភាគមុនគឺរឿង SKYFALL។

 

/

SPECTRE គឺជាខ្សែភាពយន្ត James Bond ទី២៤ ដែលជា franchise ខ្សែភាពយន្តដែលវែង ជាង គេ និងទទួលបានភាពជោគជ័យ  ច្រើន បំផុតក្នុងវិស័យភាពយន្ត។​ ខ្សែភាពយន្ត   នេះបានចាក់ បញ្ចាំង លើក ដំបូងនៅរោងភាពយន្តចំនួន ៦៤៧ និង ផ្ទាំងសំពត់សរចំនួន ២៥០០​ ដែលធ្វើឲ្យ ខ្សែ ភាព យន្តនេះទទួលបានចាក់បញ្ចាំងច្រើនជាងគេនៅក្នុងប្រទេសអង់គ្លេស និង អៀកទ្បង់។

SPECTRE មិនត្រឹង  តែ  បំបែកឯកត្តកម្ម BOX OFFICE នៅក្នុងប្រទេសអង់គ្លេសនោះទេ ប៉ុន្តែគឺ បំបែកឯកត្តកម្ម BOX OFFICE ជាប្រវត្តិសាស្ត្រ   សឹង តែគ្រប់ទីផ្សារនៃការផលិតភាពយន្ត ដែល បាន​ ចេញជុំវិញពិភពលោក។

ចំនែកឯប្រទេសហូទ្បង់វិញ SPECTRE បានរកចំណូល   បាន  3.3 លានអឺរ៉ូ (($3.7 លាន) ច្រើន ជាងខ្សែភាព  យន្ត   ភាគ មុនគឺរឿង  Skyfall   ដែល រក ចំណូល បាន $3.9 លាន រួម បញ្ចូលទាំង Previews។

 

/

ចំនែកឯទីផ្សារភាគខាងជើងវិញ ដែលនាំចូលដោយ MGM ខ្សែភាពយន្ត SPECTRE   រកចំណូល បាន $12.7 លាន បង្កើតជាឯកត្តកម្មលក់  សំបុត្រ   នៅក្នុងប្រទេសហ្វាំង ទ្បង់ និង  នរវេយ​ច្រើន ជាង Skyfall ដែលនៅហ្វាំងទ្បង់រកចំណូលបាន 2.35លានអឺរ៉ូ (($2.63លាន) និង  នៅក្នុងនរវេយ រកចំណូលបាន $2.88 លានដុល្លារ។ ខ្សែភាពយន្តនេះក៏បានលក់សំបុត្រដាច់ច្រើន ជាងគេសំរាប់ ៣ថ្ងៃដំបូងនៅក្នុងប្រទេសដាណឺ ម៉ាកប្រហែលជា $4.21លានដុល្លារ ច្រើនជាង Skyfall  នៅស៊ុយ អែឌវិញ SPECTRE រកចំណូលបានប្រហែល $2.97 លានដុល្លារដែលជាលទ្ធផល ដ៏ អស្ចារ្យមួយ​ លើសពីការលក់សំបុត្ររបស់ Skyfall ជាង៣០%។

ទាំងអស់គ្នាអាចទស្សនាSpectre បានដែលមានចាក់បញ្ចាំងគ្រប់  រោងភាព យន្តចាប់ពីថ្ងៃនេះ ត ទៅ។

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅ កាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយ  ក៏អាច add ចៃកុន ជាមិត្តក្នុង  កម្មវិធីLINE ដែលមាន   ID: @JAIKON  ដើម្បីទទួលបានរង្វាន់ ដូចជា សំបុត្រ កុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

ប្រភព ៖ Westec Media Limited