ធ្វើម៉េចលុយបងមិនដល់គេ បន្តស្រលាញ់ទៀតមិនបានទេ... ទំនួញថ្ងួចថ្ងូរពី លោក ឆាយវីរៈយុទ្ធ នៅក្នុងអាល់ប៊ុមថ្មី Sunday CD vol 143 នៅក្នុងបទ លុយបងមិនដល់គេ។

នៅក្នុងអត្ថន័យនៅក្នុងបទចម្រៀងនេះ ចង់និយាយពីជីវិតស្នហារបស់គូស្នេហាមួយគូ ដែលកំពុងស្រលាញ់គ្នាសុខៗ ខាងនារីក៏បានសុំលាពីបុរសស្មោះស្នេហ៍ម្នាក់នោះ ក្រោមហេតុផលថា នាងត្រូវការបុរសម្នាក់ដែលអាចថែរក្សាទាំងក្តីស្នេហ៍ ព្រមទាំងអាចផ្តល់ទាំងរបស់គ្រប់បែបយ៉ាងដែលនាងត្រូវការ បើមានត្រឹមតែចិត្តស្មោះនាងទទួលយកមិនបានឡើយ។

តោះ! សាកល្បងស្តាប់ទាំងអស់គ្នាណា ទើបដឹងពិរោះយ៉ាងណា ពិសេសអ្នកដែលមានសាច់រឿងជីវិតពិតដូចបទចម្រៀងនេះ ។

ដោយ៖ សិលា