កាលពីរាត្រីថ្ងៃសុក្រ តារាស្រីល្បី៥ដួង មានបង្ហាញសម្រស់និងសមត្ថភាព ដើម្បីប្រកួតប្រជែងយកពាន អប្សរា Award យ៉ាងស្វិតស្វាញ ។ មានផ្ទាំងទស្សនីយភាពជាច្រើន ដែលកន្លងមក យើងមិនដែលធ្លាប់ឃើញ ត្រូវបានយកមកបង្ហាញដោយតារាល្បី ក្នុងកម្មវិធី ។        

កញ្ញា សារាយ សក្ខណា បានបង្ហាញនៅរបាំជូនពរ ដើម្បីបើកក្បាលកម្មវិធី និងនៅចុងកម្មវិធី នាងបានសម្ដែងជានាង កែវណាម៉ា សមឥតខ្ចោះដោយតែងខ្លូនដូចហើយ ដូចទាំងសម្ដែងទៀត សក្ដិសមជាកំពូលតារាសម្ដែង ដែលមានសមត្ថភាពខ្ពស់គួរកោតសរសើរ។

អ្នកនាង ស្វែង សុជាតា បានបង្ហាញនៅការសម្ដែង ការកាត់សក់ បង្កក់សិរីដល់កូនកំលោះកូនក្រមុំ ក្នុងថ្ងៃមង្គលការ  ដែលមើលទៅអ្នកនាងពិតជា សម្ដែងបានសមខ្លាំងណាស់ បើទោះបីជាអ្នកនាងកន្លងមក មិនដែលច្រៀងភ្លេងការក៏ដោយ។ ចំណែកនៅវគ្គទី២ វិញ អ្នកនាងបានសម្ដែងជានាង កែវណាម៉ា ដែរប៉ុន្តែ ជានាងកែវណាម៉ា ពេលបានចូលវាំងតែនាងនិយាយ សំលេងរៀងស្អកបន្តិច។    

កញ្ញា សូដា នីតា វិញ បែរជាយកឈុតសម្ដែងជាអ្នកច្រៀងភ្លេងការ តែនាងសម្ដែងបានល្អមិនចាញ់ មិត្តរួមអាជីពប៉ុន្មានទេ ។ អ្នកនាង សឿ សុធារ៉ា វិញ បានបង្ហាញនៅការសម្ដែង បែបស្រគត់ស្រគុំរបស់នាង ក្នុងរឿងកុលាបប៉ៃលិន ដែលនាងបានសម្ដែងល្អខ្លាំងណាស់ ដោយសារនាងមានទេពកោស្យខ្ពស់ ខាងតួបែបនេះ ។ កញ្ញាទឹម រដ្ឋា វិញបានសម្ដែងជាក្រមុំចូលម្លប់ ដែលបង្ហាញពីទំនៀមទំលាប់ខ្មែរ ពីបុរាណគួរចង់ទស្សនា។

ទស្សនាផ្ទាំងទស្សនីយភាពទាំងនោះ ទាំងអស់គ្នា!

Looking

Looking

Looking

Looking

Looking

Looking

Looking

Looking

Looking

Looking

Looking

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល