ប្លែកៗ៖ ជាការពិតណាស់ មុនពេលមានភ្លៀងធ្លាក់ ផ្ទៃមេឃតែងតែមានភាពខ្មៅស្រអាប់ ភ្លាមនោះ យើងតែងតែឃើញមាន ខ្សែភ្លើងគូសបន្ទាត់ខ្វាត់ខ្វែងលើផ្ទៃមេឃ ដែលនោះយើងអោយឈ្មោះថា ផ្លេកបន្ទោរ។


ទោះបីជាយើងធ្លាប់បានឃើញវា ដោយផ្ទាល់នឹងភ្នែករបស់យើងក៏ដោយ ក៏យើងពុំធ្លាប់បានផ្ដិតរូបភាពរបស់ផ្លេកបន្ទោរទុកនោះដែរ ព្រោះតែយើងខ្លាចការថតរូបនេះ អាចមានចរន្ដឆ្លងដល់ឧបករណ៍ថត ហើយប្ដូរទៅថាមពលរន្ទះបាញ់ ដែលអាចគ្រោះថា្នក់ដល់អាយុជីវិត។



ទោះបីជាយ៉ាងណាក៏ដោយ ក៏បាតុភូតធម្មជាតិប្លេកបន្ទោរនេះ ត្រូវបានលោក Relampago បានថតរូបភាពនេះ ហើយបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ីនធរណេត ដើម្បីអោយអ្នករាល់គ្នាបានឃើញដែរ។ លោក Relampago បាននិយាយថា រូបភាពនេះ ត្រូវបានលោកផ្ដិតពីបឹង Maracaibo ប្រទេសវីណេហ្ស៊ូអាឡា ពោលគឺ ខណៈដែលមានព្យុះភ្លៀងខ្លាំងក្នុងយប់មួយ។
ដោយ៖ រដ្ឋាប្រភព៖ research