ថៃ ៖​ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ នាង Yaya Urassaya បានឈានចូលវ័យ ២៦ ឆ្នាំ ហើយក៏បានប្រារព្ធពិធីខួបកំណើតដោយទទួលទានអាហារពេលល្ងាចជាមួយនិង Nadech Kugimiya, Mae Keaw ម្តាយរបស់នាងនៅក្នុងភោជនីយដ្ឋានមួយ ។ 

នៅក្នុងនោះផងដែរ​ម្តាយរបស់លោក Nadech Kugimiya បានធ្វើការចែករំលែកវីដេអូឃ្លឹបនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួន ខណៈពេលដែលតារាសម្តែងប្រុសរូបនេះកំពុងតែកាន់នំខេកដើ​ម្បី surprise ដល់នាង Yaya Urassaya ដែលជាមិត្តស្រីសំណព្វចិត្ត ។ ទទ្ទឹមនឹងនេះផងដែរ Mae Keaw ក៏បានផុសហើយភ្ជាប់មកជាមួយនិងចំណងជើងថា រឿងតូចតាចដែលជាសុភមង្គលដ៏ធំ នៅថ្ងៃនោះ រីករាយថ្ងៃកំណើតណា យ៉ាយ៉ា ស្រលាញ់អ្នក ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook