(អាមេរិ​ក)៖ Kylie Jenner បានបង្ហោះរូបថតរបស់នាង នៅលើបណ្តាញសង្គម ដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ថា តារាស្រីទូរទស្សន៍ដ៏ស្រស់ស្អាតរូបនេះ កំពុងកែច្នៃមុខមាត់ច្រើនជាង ធម្មជាតិ។

អ្នកគាំទ្រ Kylie Jenner សម្គាល់ឃើញថា ចង្ការបស់តារារូបនេះ មានការវះកាត់ខុសពីរូបរាងដើម ព្រោះគេមើលទៅហាក់ដូចជា មានលក្ខណៈតូចជាង កាលពីនាងនៅពីកុមារភាព ប៉ុន្តែទោះ ជាយ៉ាងណាក៏ Kylie បដិសេធរឿងនេះជាខ្លាំង។

មានការចោទជាសំណួរថា តើ Kylie Jenner ពិតជាវះកាត់កែមុខមាត់ ដូចជាថ្គាម ឬថ្ពាល់មែនឬយ៉ាង​​​ណា? ប៉ុន្តែបញ្ហានេះ ត្រូវបាននាងបដិសេធ ដោយអះអាងថា នាងមិនចង់ឲ្យគេចាក់ថ្នាំសន្លប់ ព្រោះតែវះកាត់ថ្គាមទេ តែក៏ទទួលស្គាល់ថា​បបូរមាត់ នាងធ្លាប់ធ្វើ ព្រោះពីមុនវាហាក់ដូចជា តូចពេក៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង