ទស្សនិកជនដែលធ្លាប់បានទស្សនារឿងកុនខ្នាតធំ The Avengers ប្រហែលជាធ្លាប់បានស្គាល់តួស្រី Black Widow ហើយដែលសំដែងដោយតារាស្រី សិចស៊ី Scarlett Johansson ។ ថ្មីៗនេះតារាស្រីសិចស៊ីម្នាក់នេះ ត្រូវបានលេចលឺពាក្យចចាមអារ៉ាម មកថា នាងមានមិត្តប្រុសហើយក៏បានភា្ជប់រួចហើយដែរ តែវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ។
មកដល់ថ្ងៃនេះ ពាក្យចចាមអារ៉ាមនោះ ក៏ក្លាយជាពិតដោយអ្នកតំណាង របស់អ្នកទាំង ២ បានចេញមុខមកប្រកាសតែម្តង ។ អ្វីដែលគេច្បាស់ជាងគេនោះ គឺអ្នកទាំង ២ ត្រូវបានគេប្រទះឃើញថាបណ្តើរគ្នាចូលក្នុងកម្មវិធី Venice Film Festival ដើម្បីសម្ភោធរឿងថ្មីរបស់នាង ដែលមានឈ្មោះថា Under The Skin ។ អ្វីដែលគេកត់សំគាល់ជាងគេនោះ គឺគេបានឃើញ Scarlett Johansoonពាក់ចិញ្ចៀនភ្ជាប់ពាក្យ យ៉ាងប្រណិតដែលគេស្គាល់ថាវាឈ្មោះ Deco ។
Scarlett និង Romain ប្រាប់ថាពួកគេ មិនទាន់ជ្រើសរើសថ្ងៃរៀបការនៅឡើយទេ តែបើពួកគេមានគំរោងរៀបការ នោះពួកគេនឹងប្រាប់ដល់អ្នកទាំងអស់គ្នា អោយបានដឹង ៕
ដោយ ៖ លីលីប្រភព ៖ justjared