អស់ទាស់ ៖ ប្រិយមិត្តទាំងអស់គ្នា ប្រាកដជាធ្លាប់បានដឹងរួចមកហើយថា ស្របៀរគឺជាភេសជ្ជៈដែលយើងគ្រប់គ្នា តែងតែយកមកផឹកជារឿយៗ ជាពិសេសនៅក្នុងកម្មវិធីជប់លៀងណាមួយដើម្បីបង្កបរិយាសអោយសប្បាយរីករាយ។

ដោយឡែក នាពេលនេះ គេបែរជាឃើញកំពុងស្របៀរ បានក្លាយទៅជាស្នាដៃសិល្បៈប្លែកៗទៅវិញ បន្ទាប់ពីមានការកែច្នៃពីជនជាតិជប៉ុន។ គួរបញ្ជាក់ផងដែរថា ស្នាដៃសិល្បៈដែលច្នៃចេញពីកំពុងស្របៀរនេះ ត្រូវបានរកអោយឃើញថា វាមានភាពប្លែកខុសៗពីគ្នា ដែលនៅក្នុងនោះរួមមានដូចជា ៖ រូបសត្វ រូបគំនូរជីវចល ក៏ដូចជារបស់របរក្មេងៗលេងមួយចំនួនទៀត ឡាន ឬ ក៏នាឡិកាជាដើម ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ស្នាដៃសិល្បៈនៃការច្នៃកំប៉ុងស្របៀរ មានភាពទាក់ទាញយ៉ាងណានោះ តាមដានទស្សនានូវរូបខាងក្រោមនេះបន្តិចទៅ ៖




ដោយ ៖ ពិសីប្រភព ៖ Asiaone