(តៃវ៉ាន់)៖ Jimmy Lin តារាប្រុសតៃវ៉ាន់វ័យ៤១ឆ្នាំ ពេលនេះបានក្លាយជាតារាសំណព្វចិត្ត របស់ទស្សនិកជន នៅពេលដែលពួកគេបានឃើញ តារាប្រុសរូបនេះ បញ្ចេញថ្វីដៃធ្វើម្ហូបសម្រាប់គ្រួសារ​ និងមើលថែកូនភ្លោះ​ យ៉ាងល្អស័ក្តិសមជាឪពុក របស់ក្មេងមែន។

Jimmy Lin បានរៀបការ ជាមួយនាង Kelly Chen ជាច្រើនឆ្នាំមកហើយ ក្រៅពីមានកូនប្រុសភ្លោះហើយនោះ អ្នក​ទាំងពីរក៏មានកូនប្រុសច្បង អាយុ៦ឆ្នាំម្នាក់ទៀតដែរ។ ពេលនេះ Jimmy Lin បានក្លាយជាឪពុក ដ៏ល្អម្នាក់ដោយគេបានក្រោក ពីព្រលឹមចំអិនអាហារ សម្រាប់ភរិយា និងកូនៗហើយរូបភាពធ្វើម្ហូបនេះ ត្រូវបាន Jimmy Lin ថតបង្ហោះលើហ្វេសប៊ុកផងដែរ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តតារាក្នុងដួងចិត្ត របស់គេជាខ្លាំង ខណៈដែលបានឃើញ Jimmy Lin កំពុងធ្វើជាចុងភៅ ចំអិនអាហារកូរ៉េជូនភរិយា និងកូនបរិភោគ៕

 

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី