ស្ទើរតែមិនគួរអោយជឿ ៖ ខណៈមានការខ្វែងគំនិតគ្នា ទៅលើទ្រឹស្តីរបស់ទស្សវិទូ ស.វទី ១៨Immanuel Kant បានបង្កជាជម្លោះរហូតដល់ថ្នាក់ ប្រើអំពើហឹង្សា ដោយបានបាញ់បុរសម្នាក់អោយទទួលរងរបួស នៅឯហាងគ្រឿងទេសមួយកន្លែង ភាគខាងត្បូងប្រទេសរុស្ស៊ី នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស Yahoo ។
ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីមន្រ្តីប៉ូលីស មកពីក្រុង Rostov-on-Don អោយដឹងថា ជម្លោះកើតជាអំពើហឹង្សាដោយមានការបាញ់បោះលើកនេះ បានកើតចេញពីបុរសពីរនាក់ ខណៈពេលដែលពួកគេមានការខ្វែងគំនិតទៅលើទ្រឹស្តីទស្សនវិទូ Immanuel Kant ដែលជាអ្នកនិពន្ធ Critique of Pure Reason ខណៈពេលដែលព័ត៌មានលម្អិតនៃកិច្ចពិភាក្សាមួយនេះ មិនទាន់បានបញ្ជាក់អោយដឹងច្បាស់នៅឡើយនោះទេ។

នៅក្នុងជម្លោះមួយនេះបុរសជាជនជាប់ចោទបានដកកាំភ្លើងបាញ់ដៃគូជម្លោះរបស់គាត់ជាច្រើនគ្រាប់ ខណៈពេលដែលក្រោយមក បុរសជាជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ ។ ការបាញ់មកលើជនរងគ្រោះលើកនេះ មិនមានការគំរាមគំហែងដល់អាយុជីវិតនោះទេ។
គួររំឭកផងដែរថា ទ្រឹស្តីរបស់ទស្សនវិទូរូបនេះ ជារឿយៗត្រូវបាន ក្រុមមនុស្សដែលជាពលរដ្ឋរុស្ស៊ី បានលើកយកមកពិភាក្សាគ្នានៅតាមហាងកាហ្វេ ក៏ប៉ុន្តែកម្រណាស់ ដែលកិច្ចពិភាក្សាមួយនេះ ត្រូវបានបញ្ជប់ទៅដោយការប្រើប្រាស់អាវុធ ក្រោយពីមានការខ្វែងគំនិត កើតជាជម្លោះយ៉ាងដូច្នេះ៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- មិត្តស្រីក៏ស្លាប់ ខណៈខ្លួនជាមិត្តប្រុសក៏ជាប់ទោស ព្រោះនាំគ្នា ឆី មឹករស់ (មានវីដេអូ)- ទារកតូច វ័យ ៨ ខែ រងការវាយប្រហារ ពីសត្វស្វា ដោយខាំដាច់ ពងស្វាស យំគួរអោយសង្វេគចិត្ត (មានវីដេអូ)- ដេកគុកបានសម្រេច ខណៈឡប់ ទៅសិចជាមួយនឹងពពែ- សង្វេគចិត្ត កូនដំរីយំដល់ទៅ ៥ ម៉ោង ខណៈមេ ជាន់ ចងសម្លាប់ (មានវីដេអូ)
- តោះទៅទស្សនា វីដេអូកំប្លែង សុនខ រាំគ្រវី មិនខ្ចីសំចៃដៃ ហេ ហេ ហេ ...
ដោយ ៖ រិទ្ធីប្រភព ៖ Yahoo