បើតាមប្រភពព័ត៌មានដែលចេញផ្សាយ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានអោយដឹងថា ភាគរយនៃការកើនឡើងកម្តៅ​ ដែលនាំអោយមានភាពរាំងស្ងួត នៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ កើនឡើងខ្ពស់ជាងឆ្នាំណាៗទាំងអស់ ចាប់តាំងពីខែ ធ្នូ ឆ្នាំ ១៩៥៦ មក ។

width=490

គួរបញ្ជាក់ផងដែរថា ភាពរាំងស្ងួតហូតហែងនៅក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ អាក្រក់ជាងឆ្នាំណាៗ  ទាំងអស់ ក្នុងអំឡុងរយៈពេលជាង ៥០ ចុងក្រោយនេះ ។ លើសពីនេះទៅទៀត  បើយោងទៅតាមអ្នកផ្លូវការមកពី National Oceanic and Atmospheric administration បានអោយដឹងថា ភាពរាំងស្ងួតមួយនេះ បានកើនឡើងដល់ទៅ 55% ឯណោះ នៅទូទាំងទ្វីបអាមេរិកទាំងមូល នាដំណាច់ខែ មិថុនានេះ។

width=493

ទន្ទឹមនិងពេលនេះដែរ របាយការណ៍ក៏បានបញ្ជាក់អោយដឹងដែរថា ផលដំណាំរបស់ប្រទេសមួយនេះ ពោលគឺ ពោត និង សណ្តែកសៀង ត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ក្នុងអំឡុងខែ មេសា ដល់ខែ មិថុនានេះ ។  ទាក់ទិននឹងបញ្ហាមួយនេះ  បើតាមសម្តីអ្នកព្យាករណ៍  បានអោយដឹងថា នាប៉ុន្មានសប្តាហ៏ខាងមុខនេះ និងមិនមានភ្លៀងធ្លាក់ច្រើនណាស់ណាអ្វីនោះទេ។

កាលពីសប្តាហ៏មុន  បើតាមសេចក្តីប្រកាស បានអោយដឹងថា  មានរដ្ឋដល់ទៅ  ២៦ រដ្ឋ ឯណោះដែលត្រូវបានគេអះអាងថា  មានផលប៉ះពាល់យ៉ាងខ្លាំង​  ទាក់ទងនិងភាពរាំងស្ងួតមួយនេះ ហើយត្រូវអោយបានគេដឹងថា វាគឺជាផលប៉ះពាល់ខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ត៕

ដោយ ៖​ មង្គលប្រភព ៖ news.sky