យក្សឡោម គឺជាបឹងធម្មជាតិ សម្បូរណ៍ទៅដោយ បរិយាសដ៏ស្រស់ត្រកាល ដែលមានទីតាំងស្ថិតនៅប៉ែកខាងត្បូង នៃខេត្តរតនគីរី ចម្ងាយប្រមាណជា ៣គីឡូម៉ែត្រ ពីទីរួមខេត្ត។បឹងនេះមានរាងជាខ្ទះត្នោត និង ទទឹងមាត់លើមានប្រវែងប្រមានជា ៨០០ម៉ែត្រស្មើរ និង មានជម្រៅ ដែលកាលពីទសវត្សរ៍ឆ្នាំ១៩៧០ ស្មើនឹងជាង ៧០ម៉ែត្រ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ដោយសារការហូរច្រោះដី និង សម្រាម និង គ្មានការស្តារឡើងវិញផង បឹងនេះនៅសល់ជម្រៅតែជាង ៤០ម៉ែត្រប៉ុណ្ណោះ។
បឹងយក្សឡោម ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត និង ទាក់ទាញមួយ ពោរពេញដោយ អាកាសធាតុត្រជាក់ ខ្យល់បរិសុទ្ធ សម្បូរណ៍ទៅដោយសត្វបក្សាបក្សីគ្រប់ប្រភេទ និង មានព្រៃឈើដុះអមជុំវិញបឹង ដែលធ្វើឱ្យមានម្លប់ដ៏ត្រជាក់ត្រឈឹងត្រឈៃ។
ភ្ញៀវទេសចរណ៍ ចូលចិត្តមកកំសាន្តនៅតំបន់នេះ រីករាយជាមួយនឹងការ ហែលទឹក ស្រូបយកខ្យល់អាកាសបរិសុទ្ធ រាំលេងជាមួយជនជាតិភាគតិច គយគន់ទេសភាពជុំវិញបឹង និង ទទួលទានអាហារជាមួយក្រុមគ្រួសារ និង មិត្តភក្តិ៕
សូមទស្សនា រូបភាពខាងក្រោម!!!





ដោយ៖ វណ្ណៈ