ថៃ ៖ យោងទៅតាមប្រភពពី Daradaily តារាសម្តែងប្រុសលោក Mario Maurer នឹងសម្តែងជាគូជាមួយនិងតារាសម្តែងស្រីគឺនាង Yaya Urassaya គឺរឿង Jao Gum Nai Waan ។
រឿងភាគនេះផលិតដោយ Metta និង Mahaniyom ដែលមាន Nok Chatchai គឺជាអ្នកដឹកនាំ ។ អ្នកដឹកនាំរឿងបានបង្ហើបប្រាប់អ្នកកាសែតថា ស្រ្គីបគឺត្រូវបានបញ្ចប់ហើយ ដូច្នេះហើយ រឿង Jao Gum Nai Waan នឹងចាប់ផ្តើមថតកំឡុងពេលសង្រ្គាន ឆ្នាំ ២០១៩ នេះតែម្តង ។
គួរបញ្ជាក់ឲ្យដឹងថា នេះគឺជាលើកដំបូងដែល លោក Mario Maurer និងនាង Yaya Urassaya ត្រូវបានអ្នកដឹកនាំចាប់ដៃគូជាតួឯកប្រុសស្រីជាមួយគ្នា ៕




ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate