ការប្រលងថើបមួយត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី17 ខែវិច្ឆិកា នៅទីក្រុង Haikou ប្រទេសចិនជាមួយរយះពេលនៃការប្រលង 3នាទី។

បណ្តាគូស្នេហ៍មិនគ្រាន់តែថើបគ្នាដោយភាពស្និទស្នាល ជក់អារម្មណ៍ប៉ុណ្ណោះទេ សំខាន់គឺត្រូវថើបគ្នាក្នុងស្ថានភាពលំបាក។ រង្វាន់ទីមួយសំរាប់គូស្នេហ៍ដែលទទួលបានជ័យជំនះ គឺដំណើរទេសចរណ៍ Hongkong - Macau ឯរង្វាន់ទីពីរ គឺដំណើរទេសចរណ៍នៅប្រទេសវៀតណាមរយះពេល 3ថ្ងៃ 3យប់។

/

គូស្នេហ៍បីគូបានមថើបគ្នាយ៉ាងស្លុងអារម្មណ៍ ក្នុងសំលៀកបំពាក់រៀបការ និងមិនបានខ្វល់រឿងអ្វីទាំងអស់នៅជុំវិញខ្លួន គឺផ្តោតអារម្មណ៍តែលើការប្រកួតប៉ុណ្ណោះ។ គ្រប់ពេលដែលពួកគេប្តូរស្ទីលថើប អ្នកទស្សនាតែងទះដៃគាំទ្រយ៉ាងច្រើន។ ពេល MC សំភាសន៍គូស្នេហ៍មួយគូដែលចាញ់ ខាងកូនកំលោះបាននិយាយថា មកពីភ័យ ព្រោះរំភើបខ្លាំងពេក ឯកូនក្រមុំឆ្លើយយ៉ាងខ្លីថា មកពីគ្មានបទពិសោធន៍ ។ បើទោះជាមានបេក្ខជនចូលរួមប្រកួតតែបីគូ ជាមួយពេលវេលាដ៏ខ្លី ប៉ុន្តែការប្រកួតនេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីមនុស្សទូទៅ ក៏ដូចជាអ្នកនិយមចូលចិត្តលេងអ៊ីនធឺណេតផងដែរ៕

/

/

/

/

/

ដោយ៖ សិលាប្រភព៖ K14