ថៃ ៖ តារាសម្តែងថៃ លោក Art Pasut Banyam ខិតខំប្រឹងធ្វើការហួសកម្លាំង រហូតបញ្ចូនទៅសម្រាកនៅមន្ទីរពេទ្យ ក្រោយពីមានអាការមិនសូវជាអំណោយផលសោះ ។ 

តួប្រុសក្នុងរឿង Mae Krua Kon Mai ត្រូវបានសារព័ត៌មានក្នុងស្រុកថៃបានចុះផ្សាយថា ពេលនេះលោកកំពុងតែគេងសម្រាកយកកម្លាំង ក្រោយគ្រូពេទ្យប្រាប់ថា លោកផ្តាសសាយធំ នៅឯមន្ទីរពេទ្យមួយ ។ 

/

តារាសម្តែងកើតឆ្នាំ ១៩៨២​ បានបន្ថែមទៀតថា លោកខិតខំធ្វើការជ្រុលពេក ទាំងដឹងថាសុខភាពរបស់ខ្លួន មិនសូវជាល្អនោះទេ ។ តែទោះបីជាយ៉ាងណាក៏ដោយ ពេលនេះមានអ្នកម្តាយរបស់ លោក Art Pasut Banyam កំពុងតែមើលថែលោកនៅក្នុងមន្ទីរពេទ្យ ៕

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daradaily