កំសាន្ត៖ ក្តីស្រលាញ់បង្ហាញតាមកាយវិការ ពាក្យសម្តី ជាពិសេសគឺចិត្តតែម្តង ប៉ុន្តែសម្រាប់មនុស្សខ្លះ មិនសូវចេះនិយាយប៉ុន្មានទេ ប៉ុន្តែក្នុងចិត្តវិញ ស្រលាញ់គេខ្លាំងណាស់ ហើយឈឺចាប់ក៏ខ្លាំងដែរ មែនអត់?
ភាពយន្តគំនូរជីវចលថ្មីរបស់ជប៉ុន ដែលមានចំនងជើងថា “ស្នេហ៍គ្មានសម្លេង” ឬ “A Silent Voice” ទាក់ទងនឹងសិស្សវិទ្យាល័យម្នាក់ឈ្មោះ Shouya Ishida ចូលចិត្តការលេងសើចសប្បាយខ្លាំងណាស់ ជាពិសេសធ្វើបាបអ្នកដ៏ទៃជាមួយក្រុមរបស់គេទៀតផង។ ថ្ងៃមួយសិស្សស្រីដែលមានបញ្ហាត្រចៀកម្នាក់ឈ្មោះ Shouko Nishimiya ផ្ទេរចូលក្នុងថ្នាក់របស់ Ishida ហើយគេឆ្ងល់ និងចង់ដឹងពីសិស្សថ្មីនេះណាស់ ដោយចាប់ផ្តើមធ្វើបាបនាងដែរ។ ប៉ុន្តែ Nishimiya មិនគិតប្រកាន់នឹងទង្វើរបស់ សិស្សខ្បាល់ខូចនេះឡើយ ថែមទាំងចង់ធ្វើមិត្តនឹង Ishida តែ Ishida ធ្វើចរិតប្រុសស្អាត ហើយបដិសេធ លើសពីនេះ កាន់តែធ្វើបាបនាងខ្លាំងជាងមុនទៀផង។ ថ្ងៃមួយ Ishida គ្មានមិត្តទេព្រោះដើរធ្វើបាបគពេក ពោលគឺគ្មានអ្នកចូលចិត្តសោះ ហើយក្លាយជាមនុស្សឯកា។ គោលបំនងចុងក្រោយរបស់គេ គឺស្វែងរក Nishimiya ដើម្បីលប់លាងកំហុស។

ចង់ដឹងថាស្នេហ៌គ្មានសំឡេងនេះនិងទៅជាយ៉ាងណា ហើយពួកគេប្រាស្រ៏យទាក់ទងគ្នាបែបណាទៅ កុំភ្លេចមកទស្សនាទាំងអស់គ្នាណា!
រឿង ស្នេហ៌គ្មានសំឡេង ឬ A Silent Voice ចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ!
ទស្សនា Trailer នៅទីនេះ
Trailer


ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។



ប្រភព៖ Westec Media Limited