ជារៀងរាល់ឆ្នាំ​ ប្រទេសហ្វាំងឡង់ដ៏ បានដើរតួយ៉ាងសំខាន់នៅក្នុងការប្រារព្ធកម្មវិធីប្រកួតប្រជែងចោលទូរស័ព្ទដៃរយៈចំងាយឆ្ងាយ ។

គួរបញ្ជាក់ផងដែរថា  នៅក្នុងឆ្នាំនេះ ពានរង្វាន់បានលើម្ចាស់ផ្ទះខ្លួនឯងផ្ទាល់ ពោលគឺ ​  មានយុវវ៍យម្នាក់ជនជាតិហ្វាំងឡង់ដ៏   បានជាប់ជាជើងឯកក្នុងការចោលទូរស័ព្ទដៃរយៈចំងាយឆ្ងាយ  នឹងបានបំបែកឯតទគ្គកម្មពិភពលោក ដោយគេបានចោលវា បានដល់ទៅចំងាយ 101 ម៉ែត្រ។

width=502

លើសពីនេះទៅទៀត  បើតាមរបាយការណ៍បានអោយដឹងថា ចាប់តាំងពីឆ្នាំ 2000​ មក   កម្មវិធីប្រកួតប្រជែងមួយនេះ  បានទទួលការពេញនិយមយ៉ាងខ្លាំង   ស្របពេលដែលមានអ្នកចូលរួមប្រកួតបានមកពីជុំវិញពិភពលោក។

width=501

គួររំឮកផងដែរថា   រាល់បេក្ខភាពដែលត្រូវបានចូលរួមប្រកួតប្រជែងទាំងអស់  នឹងមិនត្រូវអនុញ្ញាតអោយប្រើប្រាស់នូវទូរស័ព្ទផ្ទាល់ខ្លួននោះទេ តែពួកគេត្រូវតែប្រើប្រាស់ទូរស័ព្ទដែលកម្មវិធីបានផ្តល់ជូន  ពោលគឺ ទូរស័ព្ទដៃចាស់ៗ​   ឬក៏ទូរស័ព្ទដៃដែលគេបោះបង់ចោល។ លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា  ឆ្នាំនេះ កម្មវិធីប្រកួតប្រជែងនេះ  ធ្វើឡើងនៅថ្ងៃទី 18 ខែសីហា  នាប៉ុន្មានថ្ងៃមុននេះ  ហើយជើងឯកបានទៅលើ    យុវវ័យម្នាក់ដែលជាជនជាតិហ្វាំងឡង់ដ៏   នឹងឈ្មោះ   Ere Karjalainen  ដែលគេបានចោល មានចំងាយដល់ទៅ 101 ម៉ែត្រ ។

ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ កម្មវិធីប្រកួតប្រជែងចោលទូរស័ព្ទដៃរយៈចំងាយឆ្ងាយមានទិដ្ឋភាពយ៉ាងណានោះ សូមតាមដានទស្សនានូវវីដេអូឃ្លីបខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ Odditycentral