អាឡឺម៉ង់៖ បន្ទាប់ពីក្រុមយុជនវ័យក្មេង អាឡឺម៉ង់បានបង្ហោះ នូវរបើកគំហើញថ្មីរបស់ពួកគេទៅក្នុងប្រព័ន្ធអ៊ីនធ័រណេត នៃការផលិតនូវយន្ដម៉្យាង ដែលអាចអោយមនុស្ស ហោះហើរទៅលើអាកាសបាន គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើល និងកោតសសើរ យ៉ាងខាំ្លង ពីស្នារដៃរបស់ពួកគេ។width=461

Fritz Unger មានវ័យ ១៩ឆ្នាំ និងមិត្រភ័ក្រវ័យក្មេង របស់គាត់ពីរបីនាក់ទៀត ដែលមកពី Hanover បាននិយាយថា ការខិតខំប្រឹងប្រែង ក្នុងរយៈពេល ៥ឆ្នាំ គឺបានអោយពួកគាត់ ទទួលបាននូវយោគជ័យដ៏ធំមួយ គឺការផលិតយន្ដម៉្យាង ដែលអាចជូនមនុស្សអោយហោះហើរ ក្នុងលំហអាកាសបាន។

width=460

width=460

Fritz បាននិយាយថា យន្ដដែលពួកគាត់ផលិតនោះ គឺមានឈ្មោះថា Jetpack ដែល JetPackនេះ ផ្ទុកទៅដោយកង់វិល និងស្លាបផងដែរ។ Fritz បានបន្ថែមថា Jetpack គឺអាចអោយមនុស្សធើ្វដំណើរ បានឆ្ងាយដោយការហោះហើរ បើសិនជាមនុស្ស មិនចង់ជិះយានជំនិះលើដី។ ជាមួយគ្នានេះផងដែរ Jetpack គឺអាចធ្វើដំណើរ​ ក្នុងកម្រិតល្បឿន 200 ម៉ាយ ក្នុងមួយម៉ោង ដោយហោះហើរ ក្នុងកម្ពស់ទៀបជាង ២៦០០០feets​។ គាត់បានសង្កត់ថា វាពិតជាយន្ដអស្ចារ្យណាស់ ហើយនេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

 

 

ដោយ៖ ណារិន្ទប្រភព៖ dailymail