អូស្រ្ដាលី​   ៖  បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្រ្ដ បានបង្ហោះត្រីម៉្យាង ដែលមានលក្ខណៈចម្លែក ដោយវាបង្កកំណើតកូនរបស់វា  នៅក្នុងមាត់របស់វា ចូលទៅក្នុងប្រព័ន្ធអ៊ីនធ័រណេតនោះ គឺបានធ្វើអោយមនុស្ស ក៏ដូចជាក្រុមអ្នកស្រាវជា្រវ  ជាច្រើននាក់ទៀត មានការភ្ងាក់ផ្អើលជាខ្លាំង។

width=459

មុនក្រុមអ្នកវិទ្យាសាស្រ្ដដាក់បង្ហាញត្រីចម្លែក ដែលគេអោយឈ្មោះថា“Cardinal Fish” ទៅក្នុងប្រព័ន្ធអ៊ីនធ័រណេត   គឺត្រីនេះ  ត្រូវបានលោក NicolasTerry មានវ័យ ៥១ ឆ្នាំ ដែលជាអតីតប៉ូលីស របស់ចក្រភពអង់គ្លេស  បានផ្ដិតរូបភាព ពីតំបន់ឆ្នេរសមុទ្រ ភាគខាងត្បូងនៃទីក្រុងវ៉េល របស់ប្រទេសអូស្រ្ដាលី។

លោក Terry បាននិយាយថា​ គាត់ក៏មិនដឹងថា​ តើត្រីមួយនេះ វាត្រូវបង្ករកំណើតអោយកូនរបស់វា​ តាមរយៈការរក្សារស៊ុតរបស់វាក្នុងមាត់ ក្នុងរយៈពេលប៉ុន្មាន ខែ ថ្ងៃនោះទេ តែនៅពេលដែលគាត់​ផ្ដិតរូបភាពត្រីនេះ គឺវាបានញ៉ាស់កូនរបស់វាចេញមកក្រៅខ្លះទៅហើយ។

width=452

ទោះបីជាយ៉ាងណាក៏ដោយ  ក្រុមអ្នកវិទ្យាសាស្រ្ដ    បាននិយាយថា នេះជារបបគំហើញថ្មីមួយទៀត  ដែលយើងគួរតែខិតខំស្រាវជ្រាវ  បន្ថែមពីលើវា  ដើម្បីជាគុណប្រយោជន៍ដល់ មនុស្សជំនាន់ក្រោយ បានយល់ដឹង និងស្គាល់៕

ដោយ៖ ណារិន្ទ ប្រភព៖ lifenew