ស្ទើរតែមិនគួរអោយជឿ ៖    លោក Lawrence Yahle ដែលត្រូវជាកូនប្រុសមួយរូប បានបដិសេធថា ឪពុករបស់ខ្លួនពិតជាមិនទាន់ស្លាប់នោះទេ ហើយការលើកឡើងមួយនេះ ពិតជាត្រឹមត្រូវ។

width=436

កូនប្រុសវ័យ ១៧ ឆ្នាំរូបនេះ ដែលជាពលរដ្ឋរស់នៅរដ្ឋOhio សហរដ្ឋអាមេរិក បានប្រញ៉ាប់ប្រញ៉ាល់រត់ទៅបន្ទប់មន្ទីរពេទ្យ Kettering Medical Center  ដែលជាកន្លែងឪពុករបស់ខ្លួនឈ្មោះលោក Anthony Yahle សម្រាកព្យាបាល ហើយមានពេលមួយនោះក្រុមវេជ្ជបណ្ឌិតបាននិយាយប្រាប់អោយដឹងថា ពួកគេបានព្យាយាមជួយលោក ​  Anthony​   អស់ពីសមត្តភាពហើយ តែគាត់បានស្លាប់បាត់បង់បាត់ទៅហើយនេះបើយោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានបរទេស ABC News ។

សារព័ត៌មានដដែលបន្ថែមថា     អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា  ក្រុមវេជ្ជបណ្ឌិតមួយរំពេចនោះ បានជួយគាត់អោយរស់ឡើងវិញ   ពោលគឺ  បន្ទាប់ពីរលកសញ្ញាចង្វាក់បេះដូងរបស់គាត់ចាប់ផ្តើមមានឡើងវិញ  ក្នុងរយៈពេល​ ៤៥ នាទីក្រោយ  ពីបានអះអាងថា គាត់បានស្លាប់បាត់បង់ជីវិត។

width=431

របាយការណ៍    WHIO រាយការណ៍អោយដឹងថា  កាលពីថ្ងៃទី  ១០ សីហា កន្លងទៅ ៥ ថ្ងៃក្រោយ បន្ទាប់ពីគាត់មានបញ្ហាខាងផ្លូវដង្ហើម ប្រពន្ធរបស់គាត់   បាននាំគាត់ទៅកាន់មន្ទីរពេទ្រ   ដើម្បីធ្វើការសម្រាកព្យាបាល  លុះក្រោយមកគាត់  ក៏ទទួលបានការព្យាបាលដើមទ្រូងដោយប្រម៉ាស៊ីន      defibrillator  ខណៈពេលដែលក្រោយមកទៀត  ក៏បានកើតមានឡើងនូវរឿងដ៏កម្រខាងលើនេះតែម្តង។

ជនរងគ្រោះ    លោក  Anthony  បានបញ្ជាក់ប្រាប់សារព័ត៌មានអោយដឹងថា លោកពិតជាមិនបានដឹងថា  មានរឿងអ្វីកើតឡើង  អោយពិតប្រាកដនោះទេ  គាត់គ្រាន់តែបានដឹងថាក្នុងរយៈពេល    ៥ ថ្ងៃមកនេះ  វាគឺជាការគេងលក់ដ៏ស្កប់ស្កល់នឹងយូរអង្វែងមួយសម្រាប់លោក ។      ក្រោយពីសមាជិក  ក្រុមគ្រួសារដំណើរប្រាប់រឿងហើយនោះ  គាត់បានលាន់មាត់ខ្លួនឯងថា ៖ វាស្ទើរតែមិនគួរអោយជឿ ពិតជាអច្ឆរិយៈមែន..៕

* ព័ត៌មានចម្លែកៗផ្សេងទៀត មាននៅខាងក្រោម ៖

- ចម្លែកៗ ៖ ខ្នើយកើយ រាង ភ្លៅ ស្រីស្អាត ល្បីអស់ទាស់ នៅជប៉ុន- អោយរៀង !! ដេកគុកបានសម្រេច ខណៈស្លៀកពាក់បន្លំខ្លួន ធ្វើជាសត្វឆ្កែ  ទៅសិចជាមួយនឹងឆ្មា- ខ្លោចចិត្ត ៖ ១៦ នាក់រងរបួស ខណៈ ៣៧ នាក់ស្លាប់   ក្រោយរថយន្តប៊ើស  បោលចូលជ្រោះជ្រៅ ជម្រៅ ៦០ ម៉ែត្រ- បិសាចសមុទ្រ ? សាកសព សត្វសមុទ្រ ចម្លែកមានស្នែង ត្រូវបានគេរកឃើញ

ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost