ភ្នំពេញ ៖ លោក វណ្ណ មូលីវណ្ណ ដែលកើតនៅថ្ងៃ ២៣ វិច្ឆិកា ១៩២៦ គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា ។ លោកបានរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម ១៩៥៥ ១៩៧០ នៅពេលដែលវប្បធម៌ខ្មែរមានការរីកចម្រើនក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ។
ស្ថាបត្យករជើងចាស់ដ៏ល្បាញល្បីរបស់កម្ពុជា លោកតា វណ្ណ មូលីវណ្ណ ត្រូវបានគេដឹងថា បានទទួលមរណភាពហើយ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៩:៤៥ នាទីព្រឹក ក្នុងជន្មាយុ៩១ ព្រះវស្សា នៅឯខេត្តសៀមរាប ៕


ដោយ ៖ គន្ធា