យុវតីម្នាក់ដែលមានវ័យ ១៦ឆ្នាំ និងមានឈ្មោះថា Xiao Ping (ឈ្មោះក្លែងក្លាយ) បានត្រូវមិត្តប្រុសរបស់គេឃុំឃាំងក្នុងបន្ទប់បិទរយៈពេលមួយខែជាង ១ខែ និងត្រូវបានធ្វើបាបយ៉ាងខ្លាំងដែលរឿងហេតុនេះ បានកើតឡើងនៅ ភាគអាគ្នេយ៏ប្រទេសចិន នៅក្នុងខេត្ត Fujian ។

នាងបានស្គាល់មិត្តប្រុសរបស់គេដែលមានឈ្មោះថា Huang មានវ័យ ២៩ឆ្នាំ​ កាលពីអំឡុងខែកុម្ភៈ។ នៅពេលដែលគាត់បានដឹងថានាងគឺជា KTV Princess គាត់ក៏បានចាប់ផ្តើមមានមន្ទិលសង្ស័យខណៈពេលដែលនាងឧស្សាហ៏ផ្ញើ ក៏ដូចជាទទួល sms ។ គាត់បានជឿជាក់ថានាងបានកំពុងទាក់ទងជាមួយប្រុសថ្មី ដែលជាហេតុធ្វើអោយគេមានអារម្មណ៏រវើរវាយ នឹងបានចាប់ផ្តើមធ្វើបាបនាង។

/

ជាចុងក្រោយ សុបិន្តអាក្រក់របស់នាងក៏បានចាប់ផ្តើមកាលពីថ្ងៃទី ២៥ ខែមេសា នៅពេលដែលមិត្តប្រុសរបស់នាងបានវាយនាងជាលើកដំបូង ដែលក្រោយមកទៀត គាត់ក៏បានចាប់ចងនាងឃុំទុកនៅក្នុងផ្ទះ រួចធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ដោយយកកាំបិទមកឆូតលើសាច់របស់នាងរាប់ពាន់ឆូត។

នៅដំណាច់ខែឧសភា នាងក៏បានលួចរត់ចេញ​ ខណៈពេលដែលមិត្តប្រុសរបស់នាងចេញទៅជួបមិត្តភក្តិនៅខាងក្រៅ។ ក្រុមភ្នាក់ងារមន្រ្តីប៉ូលីស មានអារម្មណ៏រន្ធត់យ៉ាងខ្លាំង នៅពេលដែលឃើញស្នាមរបួសនៅលើខ្លួនរបស់នាង រូមមាន៖ ស្នាមឆូត ជាំ ហើម ដែលមើលទៅគ្រោះថ្នាក់បំផុត។ បើយោងតាមសម្តីរបស់ប៉ូលីសម្នាក់បានអោយដឹងថា មុខរបួលនាងមានស្នាមឆូតដល់ទៅ ៧​ ឬ​ ៨ កន្លែង ដែលកន្លែងនីមួយៗ មានស្នាមឆូតពី ៧ ទៅ ៨ cm ។

/

នាងពិតជាមានអារម្មណ៏ឈឺចាប់យ៉ាងខ្លាំង ដោយសារតែពេលទៅដល់មន្ទីរពេទ្យជាលើកដំបូងនាងមិនអាចដើរបាន ក៏ដូចជាការធ្វើចលនាផ្សេងៗទៀត។

ក្រុមមន្រ្តីប៉ូលីស ពិតជាខ្ពើមរអើមទៅនឹងទង្វើរបស់មិត្តប្រុសនាង​ ដែលជាហេតុធ្វើអោយពួកគេចុះប្រតិបត្តិការភ្លាមៗ ។ មិត្តប្រុសរបស់គេត្រូវបានចាប់ខ្លួនក្នុងអំឡុងម៉ោង ១១ រសៀល កាលពីថ្ងៃទី ៥ ខែមិថុនានេះ ហើយគេត្រូវបានឃុំឃាំងជាបណ្តោះអាសន្ន ដើម្បីរង់ចាំការកាត់ទោសទៅតាម​ផ្លូវច្បាប់។

/

បើនិយាយជារួម ទង្វើខាងលើនេះពិតជាគួរអោយស្អប់ខ្ពើមយ៉ាងខ្លាំង ដូច្នេះពេលនេះ ទំព័រ Camnews សូមណែនាំ ក៏ដូចជាផ្តល់នូវមតិយោបល់ដល់មិត្តៗយុវវ័យ គួរកុំយកតំរាប់តាមដែលវាអាចនឹងប្រឈមមុខចំពោះមុខច្បាប់៕

ដោយ ៖​ រិទ្ធីប្រភព ៖ asiaone