ភាពយន្ត ៖ សណ្ឋាគារបីសាចរីករាយ - Hotel Transylvania ធ្លាប់បានចាក់បញ្ចាំងម្តងហើយកាល ពីឆ្នាំ ២០១២​ ដែលអាចរកចំណូលបានរហូតដល់ $358.4 million dollars ។ កាលពី  ដើមខែតុលា នេះសណ្ឋាគារបីសាចរីករាយ វគ្គ២​ - Hotel Transylvania 2 បាន  ចាក់  បញ្ចាំងនៅគ្រប់រោង ភាព យន្ត នៅក្នុងភាពយន្តដែលក្រុមបិសាចជញ្ជក់ឈាមដ៏គួរឲ្យ   ស្រឡាញ់  បានវិលមកវិញ ជាមួយ ផលិតកម្ម Sony Pictures Animation ក្នុងវគ្គ2 សណ្ឋាគារ  បិសាចរីករាយ!! គ្រប់  យ៉ាងបានផ្លាស់ ប្តូរដ៏ប្រសើរសម្រាប់ សណ្ឋាគារបិសាច Transylvania... សណ្ឋាគារ    ដែលទទួលតែបិសាច បាន ផ្លាស់ប្តូរស្ទីលបើកទទួលមនុស្សធម្មតា។

/

ប៉ុន្តែនៅពីក្រោយស្ថានភាពរីករាយ Drac ដែល  គេង  ក្នុងមឈូសជារៀងរាល់ថ្ងៃ បានគេង ព្រួយ បារម្ភ ពីចៅសំណព្វពាក់កណ្តាលបិសាច និងពាក់កណ្តាលមនុស្ស   របស់គេ ព្រោះចៅ គេដូចជា គ្មានបង្ហាញរឹសគល់ជាបិសាចអីសោះ។ ពេលកូនស្រី Mavis ទៅ   វិស្សមកាលជាមួយកូនប្រសារ Johny។

 លោកតា Drac បាននាំគ្នីគ្នារបស់គេ និងចៅប្រុសចេញដំណើរ ដើម្បីទៅដុសខាត់ជាតិជាបិសាច ឱ្យចៅ រឿងគ្រប់យ៉ាងបានលាតត្រដាងហួស ពីការគិតរបស់គេ--សូម្បីតែបិសាច ក៏ជួយមិនបាន ដែរ!

/

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រ កុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

ប្រភព ៖ Westec Media Limited