កំសាន្ត ៖ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាលោក James Cameron ដែលជាផលិតករដ៏ល្បីជាមួយនឹងស្នាដៃខ្សែភាពយន្តធំៗនៅក្នុងរឿង Avatar និង Titanic បានចំណាយអស់រយៈពេលជាង១០ឆ្នាំក្នុងការផលិតខ្សែភាពយន្តបែបវិទ្យាសាស្រ្ត-វាយប្រហារជាមួយនឹង 3D និងបច្ចេកវិទ្យា CGI ចុងក្រោយបំផុតយ៉ាងល្អឥតខ្ចោះនៅក្នុងរឿង Alita: Battle Angel នេះដែលទស្សនិកជន និងប្រិយមិត្តអ្នកអានមិនគួររំលងនោះឡើយ។ ដោយត្រូវបានដកស្រង់ចេញពីសៀវភៅគំនូរតុក្កតាបែប cyberpunk របស់ Yukito Kishiro ពីប្រទេសជប៉ុនប្រែក្លាយទៅជាខ្សែភាពយន្តបែប 3D ជាខ្សែភាពយន្តដ៏ល្អបំផុតនៅក្នុងដើមឆ្នាំ២០១៩ នេះ។ គួរបញ្ជាក់ផងដែរថារឿង Alita: Battle Angel និយាយអំពីក្មេងស្រីឈ្មោះ Alita ដែលត្រូវបានលោកដុកទ័រម្នាក់រើសផ្នែកមួយនៃខ្លួនប្រាណរបស់នាងពីគំនរសំរាមហើយកែច្នៃទៅជារូបរាងថ្មីដែលហៅថាដងខ្លួន cyborg។ ក៏ប៉ុន្តែនាងបានភ្លេចអតីតកាលរបស់នាងទាំងអស់ថាតើនាងបានមកពីណាឈ្មោះអ្វី ទោះបីជានាងអាចចងចាំបានស្រពេចស្រពិលពេលខ្លះក៏ដោយ។ Alita ព្យាយាមស្វែងរកអំពីជីវប្រវត្តិរបស់នាងថានាងជាអ្នកណាហើយមកពីណាទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ។ ដោយដឹងថានាងធ្លាប់ជាវីរនារីចម្បាំងដ៏ក្លាហានម្នាក់ នាងក៏ត្រូវបានព្យាបាទដោយសត្រូវដែលព្យាយាមតាមកម្ចាត់នាងគ្រប់ពេល។ ក៏ប៉ុន្តែនាងមិនឲ្យពួកសត្រូវតាមធ្វើបាបនាងងាយៗនោះឡើយ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យរបស់នាងអាចប្រយុត្តិជាដើម្បីស្វែងរកសន្តិភាព និងជួយសង្គ្រោះពិភពលោកបាន។ តើវីរនារីចម្បាំង Alita អាចជួយសង្គ្រោះពិភពលោកបានដែរឬទេ? ទាំងអស់នេះមាននៅក្នុងរឿង Alita: Battle Angel ដែលនឹងមានចាក់បញ្ចាំងជាប្រភេទ 3D, 4DX, Atmos និង IMAX នៅក្នុងរោងភាពយន្តនៅថ្ងៃទី២១ ខែកុម្ភៈ ខាងមុខនេះហើយ។

/

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

/

/

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited