ព័ត៌មានកំសាន្ត ៖ តារាសម្តែងរឿងថៃ លោក Grate Warintorn Panhakarn រងការចោតប្រកាន់ថា លោកកំពុងតែតាមចែចង់ នាង​ Preem Ranida ដែលជាតួឯកស្រីដែលសម្តែងក្នុងរឿង សុភាពបុរសថៈរ៉ាថន ហើយក៏ត្រូវជាគូស្នេហ៍ក្នុងរឿងរបស់លោកតែម្តង ​។ 

ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ Kapook បានឲ្យដឹងថា កន្លងមកនេះមានពត៌មានលេចលឺថា លោក Grate Warintorn Panhakarn បានចេញមុខបដិសេដចំពោះរឿងនេះ ហើយតារាថៃរូបនេះបានបញ្ជាក់ទៀតថា លោកនិងនាង Preem Ranida គ្មានអ្វីលើសពីមិត្តរួមការងារជាមួយគ្នានោះទេ ហើយពួកគេទាំងពីរក៏មិនមានទំនាក់ទំនងអ្វីលើសពីការងារក្នុងវិស័យសិល្បៈដែរ ៕

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ Kapook