ប្លែកៗ ៖ នារីស្រស់ស្អាតវ័យក្មេង បំពាក់កាម៉េរ៉ានៅនឹងគូថ ហើយដើរថតតាមទីសាធារណៈ នាទីក្រុង L.A. សហរដ្ឋអាមេរិក ដើម្បីទាក់ទាញចំណាប់អារម្មណ៍។
បើយោងទៅតាមគេហទំព័រសារព័ត៌មាន Dailymail ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានអោយដឹងថា មាននារីដែលមានភាពទាក់ទាញពីរនាក់ បានធ្វើអោយមានភាពភ្ញាក់ផ្អើលនៅក្នុងបណ្តាញអ៊ីនធើណែត ខណៈពេលដែលពួកគេបានបំពាក់កាម៉េរ៉ានៅនឹងគូថ ហើយដើរនៅតាមទីសាធារណៈ ក្នុងការថតខ្សែអាថ៍វីដេអូ ថាតើបុរស មានភាពភ្ញាក់ផ្អើលកំរិតណា។

គួរបញ្ជាក់ផងដែរថា លុះក្រោយមកខ្សែអាថ៍វីដេអូនោះ ក៏ត្រូវបានបង្ហោះចូលទៅក្នុងប្រព័ន្ធ Onlineផងដែរ បន្ទាប់ពីពួកគេបានបំពាក់កាម៉េរ៉ានៅនឹងគូថ ហើយបើតាមរបាយការណ៍បានអោយដឹងថាមានបុរសៗជាច្រើន ដែលបានដើរនៅតាមទីសាធារណៈ មានអារម្មណ៍ប្លែកម៉្យាង ខណៈពេលដែលមាននារីម្នាក់បានបំពាក់កាម៉េរ៉ានៅនឹងគូថ។
លើសពីនេះទៅទៀត បន្ទាប់ពីថតខ្សែអាថ៍វីដេអូបានចប់ជាស្ថាពរ ដែលមានពេលមួយនោះ នៅក្នុងវីដេអូ ក៏បានថតជាប់នូវសកម្មភាពបុរសៗ ងាកក្រឡេក ក៏ដូចជាចោលកន្ទុយភ្នែក ទៅមើលនារីៗផ្សេងទៀត ខណៈពេលដែលពួកគេនៅជាមួយនឹងដៃគូររបស់ខ្លួន។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ នារីទាក់ទាញពីររូបនោះ ធ្វើវាទៅបានដោយបំពាក់កាម៉េរ៉ានៅនឹងគូថ ហើយដើរថតជាសាធារណៈបានយ៉ាងណានោះ សូមតាមដានទស្សនានូវវីដេអូខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ dailymail