ប្លែកៗ៖ តាមការអោយដឹង ពីប្រភពត៌មានដេលីមែល កាលពីថ្ងៃចន្ទ ទី ០៣ កញ្ញា ម្សិលមិញនេះថា មានអាពាហ៍ពិពាហ៍មួយ បានប្រារព្ធឡើងគួរអោយអស់សំណើចផង ខ្មាសគេផង ខណៈដែលកូនកំលោះថើបកូនក្រមុំ រហូតដល់ដូលមុខភ្ងៀវជាច្រើននាក់។

តាមប្រភពខាងលើបាន អោយដឹងថា មង្គលការមួយនេះត្រូវបានប្រារព្ធក្នុងវិហារគ្រឹស្ដមួយក្នុងរដ្ឋ Nothham ប្រទេសអង់គ្លេស។ តាមការអោយដឹងពីភ្ងៀវម្នាក់ ដែលជាមិត្ដភ័ក្ររបស់កូនកំលោះគឺលោក David Rofth បាននិយាយថា ខណៈដែលកូនក្រមុំ និងកូនកំលោះបង្ហាញខ្លួន ហើយពេលដែលកូនកំលោះចាប់ផ្ដើមថើបកូនក្រមុំ ស្រាប់តែកូនក្រមុំដូលច្រោសតែម្ដង។

តាមការអោយដឹង ពីភ្ងៀវដែលបានចូលរូម បាននិយាយថា ការដួលរបស់កូនក្រមុំ គឺប្រហែលមកពី កូនក្រមុំពាក់ស្បែកជើងកែងខ្ពស់ពេក ស្របជាមួយនាងមិនបានប្រយ័ត្នផងនោះ ពេលដែលប្ដីនាងអូនថើប ក៏ដូលតែម្ដងទៅ។ នេះជាវីដេអូក្លីប ដែលបង្ហាញពីការថើបកូនក្រមុំរហូតដល់ដូលមុខភ្ងៀវ។ សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ dailymail